ខ្សែប្រយុទ្ធ Karim Benzema កំពុងតែខិតជិតទៅចូលរួមជាមួយ
Liverpool ហើយ បន្ទាប់ពីក្លិប Real Mardrid
សម្រេចថាពួកគេចង់លក់កីឡាករឆ្នើមរូបនេះទៅឲ្យក្រុមហង្សក្រហម
។ នេះបើតាមកាសែត Express បានចេញផ្សាយ។
The Express បានលើកឡើងថា កីឡាករវ័យ២៧ឆ្នាំរូបនេះ ពុំមែនជាតម្រូវការរបស់ Real Madrid ទៀតនោះទេ ហើយពួកគេចង់ទិញខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris Saint-Germain មកជំនួសវិញ។
ហង្សក្រហម ក៏ធ្លាប់ចាប់អារម្មណ៍នឹងការទិញយក Benzema ក្នុងរយៈពេល២សប្តាហ៏ចុងក្រោយនេះដែរ ដើម្បីជំនួសខ្សែប្រយុទ្ធធ្លាក់ជើង Mario Balotelli។ រីឯ Benzema ក៏ធ្លាប់បង្ហើបប្រាប់ថាខ្លួនចង់ទៅលេងនៅ Premier League ដូចគ្នាដែរ ដូច្នេះកីឡាកររូបនេះក៏កំពុងតែត្រៀមខ្លួនរង់ចាំសំណើពីក្លិបធំ នានារបស់អង់គ្លេសផងដែរ។
ប្រភពច្បាស់ការពីអេស្ប៉ាញ បានឲ្យដឹងថា Real
ចង់លក់កីឡាករជម្រើសជាតិបារាំងរូបនេះ ក្នុងតម្លៃខ្លួនប្រមាណ
៤០លានផោន (ជាង៦០លានដុល្លារ)។
Benzema កំពុងតែលេងបានយ៉ាងល្អនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធពាក់អាវលេខ៩រូបនេះ បានបង្កើតឱកាសស៊ុតបញ្ចូលទី២៤ដង និងបញ្ជូនបាល់ (assist) បាន ៨ដង ដែលមានតែ Cristiano Ronaldo ម្នាក់ប៉ុណ្ណោះ ដែលបញ្ជូនបានលើស (៩ដង) ក្នុងរដូវកាលនេះ។
ទោះជាយ៉ាងណា Benzema គឺជាកំពូលកីឡាករលំដាប់ពិភពលោក (world class player ) ដែលត្រូវការលេងក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុប Champions League ។ ហើយនេះក៏ជាហេតុផលមួយ ដែលនឹងមិនអាចទៅរួចដែរ ខណៈដែលបច្ចុប្បន្ន Liverpool កំពុងតែធ្លាក់ជើង ឈរនៅលេខរៀងទី៨ នៅPremier League។