ព្រឹត្តិការណ៍ CES 2015 នៅទីក្រុង Las Vegas ហៀបនឹងបញ្ចប់
ក្រុមហ៊ុន Microsoft បានប្រកាស Lumia ពណ៌មាសពីរម៉ូដែលគឺ Lumia 830
និង Lumia 930។
Lumia ពណ៌មាសទាំងពីរម៉ូដែល Microsoft បានប្រកាសនេះមាន Specs ដូចគ្នាទៅនឹង Lumia 830 និង Lumia 930 ស្តង់ដារ ដែលបានប្រកាសកាលពីចុងឆ្នាំ ២០១៤ ដែរ។ មិនត្រឹមតែផ្នែកគែមរបស់ Lumia ទាំងពីរម៉ូដែលនោះទេដែលស្រោបពណ៌មាស សូម្បីតែស្លាកសញ្ញាអក្សរ Nokia ក៏រំលេចដោយពណ៌មាសរលើបរលោងផងដែរ។
Lumia ពណ៌មាសទាំងពីរមានសំបកខាងក្រោយពីរជម្រើស គឺ ពណ៌ស និងពណ៌ខ្មៅ។ ក្រុមហ៊ុន Microsoft បានឲ្យដឹងថា Lumia ទាំងពីរម៉ូដែល នឹងដាក់លក់លើទីផ្សារទូទាំងពិភពលោករួមទាំងអាស៊ីផងដែរ លើកលែងតែទីផ្សារអាមេរិកប៉ុណ្ណោះ តែពុំបានបញ្ជាក់ពីតម្លៃនោះទេ៕