ខ្សែបម្រើ Gareth Bale របស់ក្រុម Real Madrid បាននិយាយថា
រូបគេពុំដែលស្រមៃថានឹងទៅចូលរួមជាមួយនឹងក្រុម Manchester United
នោះទេ ខណៈដែលពេលនេះគេកំពុងរីករាយជាមួយក្លិបកំពូលរបស់អេស្ប៉ាញ។
នៅក្នុងខែនេះមានសារព័ត៌មានជាច្រើនបានចេញផ្សាយថាក្លិប Man Utd នឹងធ្វើការដេញថ្លៃប្រមាណ ១២០លានផោន (ជាង១៨២លានដុល្លារ) ដើម្បីនាំយកកីឡាករជម្រើសជាតិវែលរូបនេះ ទៅកាន់ Old Trafford។
Bale ដែលបានចុះកិច្ចសន្យា៦ឆ្នាំជាមួយ Real Madrid បន្ទាប់ពីផ្ទេរពីក្រុម Tottenham ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក កាលពីឆ្នាំ២០១៣ បានប្រាប់ដល់វិទ្យុអេស្ប៉ាញ Cadena Ser ថា រូបគេគ្មានគម្រោងនឹងចាកចេញពីកីឡដ្ឋាន Bernabeu មុនពេលដែលកិច្ចសន្យារបស់គេបានបញ្ចប់នោះទេ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំមិនអាចស្រមៃថា ខ្ញុំនឹងទៅកាន់ Manchester United ទេ។ ខ្ញុំនៅជាប់កិច្ចសន្យាច្រើនឆ្នាំទៀត។ ខ្ញុំពិតជារីករាយ និងពេញចិត្តនៅទីនេះ យើងកំពុងតែឈានដល់ការឈ្នះពានរង្វាន់ ហើយខ្ញុំចង់នៅលេងនៅទីនេះឲ្យ Real បន្តទៀត»។
Bale បានឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាលដំបូងនៅ Real ហើយក៏ជាអ្នកស៊ុតចូលទីក្រុម Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រថែមទៀត។ នៅរដូវកាលនេះ កីឡាករដែលមានល្បឿនលឿនរូបនេះ ស៊ុតបញ្ចូលទីសរុបបាន ១៤គ្រាប់ហើយ៕