ក្រុមហ៊ុន Apple ទើបប្រកាសថាបានចេញលក់កុំព្យូទ័រ MacBook ម៉ូដែលថ្មី ដោយបានបង្កើនសមត្ថភាពឲ្យខ្លាំងជាងមុន រួមទាំងបន្ថែមជម្រើសពណ៌ស៊ីជម្ពូថែមទៀតផង។
កុំព្យូទ័រ MacBook ម៉ូដែលថ្មីនេះមានបំពាក់ដោយ CPU ជំនាន់ចុងក្រោយ Skylake Intel Core M ដែលមានល្បឿន ១,៣GHz និងបំពាក់ក្រាហ្វិក Intel HD 515 ដែលអាចធ្វើប្រតិបត្តិការបានលឿនជាងមុន ២៥ %។ មិនតែប៉ុណ្ណោះ flash storage ក៏មានល្បឿនលឿនជាងមុន និងមានថាមពលថ្មប្រើបានយូរជាងមុនមួយម៉ោង។
ក្រៅពីចំណុចថ្មីៗខាងលើនេះមានចំណុចដទៃទៀតរក្សានៅដដែល ដូចជានៅតែមានកម្រាស់ ១៣,១ម.ម, ទម្ងន់មិនដល់១គីឡូក្រាម, អេក្រង់១២អ៊ីញ, Resolution 2304×1440, រន្ធ USB Type-C, RAM ទំហំ ៨GB និងអង្គផ្ទុកទិន្នន័យទំហំ ២៥៦GB ឬ ៥១២GB ជាដើម។
បញ្ជាក់ថាកុំព្យូទ័រ MacBook ដែលអាប់ដេតថ្មីនេះមានដាក់លក់លើវិបសាយរបស់ក្រុមហ៊ុន Apple ក្នុងតម្លៃចាប់ពី ១២៩៩ដុល្លារ-១៨៤៩ដុល្លារ អាស្រ័យលើល្បឿននៃ CPU៕
ប្រភព៖ Sabay