ក្នុងការប្រកួត Merseyside Derby ដំបូងរបស់អ្នកចាត់ការ Jurgen Klopp យប់មិញ ក្រុមហង្សក្រហម Liverpool បានលត់ Everton ដល់ទៅ ៤-០ នៅកីឡដ្ឋាន Anfield ខណៈដែលបិសាចក្រហម Manchester United ឯណោះវិញ ក៏មិនអន់ដែរ ដោយឈ្នះលើ Crystal Palace ២-០ បន្តសង្ឃឹមប្រជែងយកតំណែង Top 4។
៤គ្រាប់របស់ Liverpool រកបានដោយការតែតរបស់ Divock Origi នាទីទី៤៣, Mamadou Sakho នាទី៤៥។ ប៉ុន្តែចូលដល់តង់ទី២ Ramiro Funes Mori របស់ Everton ត្រូវពិន័យកាតក្រហមនាទី៥០ ក្រោយឈូសជើង Origi ពេញទំហឹងធ្វើឲ្យខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ របួសត្រូវដូរចេញ។ លុះដល់នាទី៦១ Daniel Sturridge បានស៊ុតគ្រាប់ទី៣ មុនពេល Philippe Coutinho ស៊ុតគ្រាប់ទី៤ នៅនាទី៧៦។
រីឯ២គ្រាប់របស់ Man Utd នៅកីឡដ្ឋាន Old Trafford ឯណោះវិញ កើតឡើងដោយខ្សែការពារ Damien Delaney របស់ Crystal ធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៤ ខណៈដែល Matteo Darmian ស៊ុតគ្រាប់ទី២ នៅនាទី៥៥។
ចំណែកឯ១គូទៀតយប់មិញ West Ham ក៏បាន៣ពិន្ទុដែរ ក្រោយឈ្នះ Watford ៣-១៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ bbc