ម្ចាស់ផ្ទះ Wolfsburg បានស៊ុតបញ្ចូលទី២គ្រាប់ យកឈ្នះ Real Madrid ២-០ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League យប់មិញ។
២គ្រាប់របស់ក្រុមខ្លាំងមកពីអាល្លឺម៉ង់សុទ្ធតែកើតឡើងនៅក្នុង តង់ទី១ ដោយ១គ្រាប់ដំបូងស៊ុតបាល់ពិន័យ១១ម៉ែត្រដោយកីឡាករ Ricardo Rodriguez នៅនាទី១៨ និង Arnold ជាអ្នកបន្ថែមគ្រាប់ទី២នៅនាទី ២៥។ ក្រុមទាំង ២ នឹងប៉ះគ្នាម្ដងទៀតក្នុងទឹកដី Bernabeu ថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីដឹងថាក្រុមណានឹងឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
មួយគូទៀត ក្រុមជើងឯកបារាំង Paris Saint Germain ខកចិត្តបានត្រឹមស្មើគ្នា ២-២ ជាមួយក្រុមភ្ញៀវ Man City។ លទ្ធផលនេះ ផ្ដល់លទ្ធភាពឲ្យ City មានសង្ឃឹមក្នុងការឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង បើសិនអាចឈ្នះក្នុងទឹកដីរបស់ខ្លួននៅសប្ដាហ៍ក្រោយ។
២គ្រាប់របស់ ម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយ Ibrahimovic នៅនាទី ៤១ និង Rabiot នៅនាទី ៥០ ខណៈក្រុមភ្ញៀវស៊ុតបញ្ចូលទីដោយ De Bruyne នៅនាទី ៣៨ និង Fernandinho នៅនាទី ៧២៕
ប្រភព៖ Sabay