យោងតាមគេហទំព័រ thenextweb បានឲ្យដឹងថា Apple បានដាក់នូវ Safari ជំនាន់ថ្មីឲ្យអ្នកអភិវឌ្ឍគេហទំព័រនានាចូលទៅធ្វើតេស្តសាកល្បង ប្រើប្រាស់។
សម្រាប់ Safari ជំនាន់ថ្មីដែល Apple ដាក់ឲ្យធ្វើតេស្តសាកល្បងនោះត្រូវបានគេហៅថា Safari Preview។ ដែលក្នុងនោះ Apple ក៏បានបន្តទៀតថា អ្នកអភិវឌ្ឍគេហទំព័រនានានឹងទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹង កំណែចុងក្រោយនៃ HTML, CSS, JavaScript, WebKit ហើយមានរួមទាំងរបៀបនៃការរក្សាទិន្នន័យរបស់ iCloud ផងដែរ។ លើសពីនេះ Apple នឹងធ្វើការបន្ទាន់សម័យ( Update ) នៃកម្មវិធីនេះជារៀងរាល់ ២សប្ដាហ៍ម្ដង ដែលការធ្វើបែបនេះគឺអាចធ្វើកម្មវិធីមួយនេះមានដំណើរការមិន រអាក់រអួល និងមានកម្រិតសុវត្ថិភាពខ្ពស់ផងដែរ។
អ្នកក៏អាចចូលទៅកាន់ Safari Preview តាមតំណរភ្ជាប់នេះ
ទោះជាយ៉ាងណាចំពោះពេលវេលាដែលថាខាង Apple នឹងដាក់ឲ្យដំណើរការនូវ Safari ជំនាន់ថ្មីសម្រាប់អ្នកប្រើប្រាស់ទូទៅនោះគឺមិនខាងក្រុមហ៊ុនមិន ទាន់បានប្រកាសឲ្យដឹងនៅឡើយទេ៕
ប្រភព៖ Sabay