Leicester នឹងប៉ះក្រុមខ្លាំងៗ Barcelona និង Paris St-Germain នៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាលថ្មី International Champions Cup នៅទឹកដីអាមេរិក។
ក្រុមកំពូលតារាង Premier League នឹងត្រូវប៉ះ Celtic នៅថ្ងៃ២៣ កក្កដា ប៉ះ PSG ថ្ងៃ៣០ កក្កដា និងប៉ះ Barcelona ថ្ងៃទី៣ ខែសីហា។ ក្រៅពី Leicester ក្រុម Liverpool ក៏ត្រូវប៉ះ Chelsea នៅពានរង្វាន់ដូចគ្នា ថ្ងៃទី ២៧ កក្កដា រួចបន្តប៉ះគូសត្រូវចាស់ AC Milan ថ្ងៃទី៣០កក្កដា និងចុងក្រោយប៉ះ Barcelona ថ្ងៃទី៦សីហា។
Chelsea ដែលជាក្រុមមួយក្នុងចំណោម៣មកពីអង់គ្លេស ត្រូវប៉ះ Real Madrid ថ្ងៃទី៣០ កក្កដា និងប៉ះ AC Milan ថ្ងៃទី៣ ខែសីហា។ ក្រៅពីក្រុមខាងលើនៅមានក្រុមខ្លាំងៗមួយចំនួនទៀត សរុបទាំងអស់ ១០ចូលរួម ធ្វើការប្រកួតប្រជែងដើម្បីដណ្ដើមពានរង្វាន់ International Champions Cup ដូចបង្ហាញក្នុងរូបនេះស្រាប់។
ដោយឡែក Manchester City, Tottenham Hotspur និង Manchester United ត្រូវប្រកួតទេសចរណ៍នៅប្រទេសចិន មុនបើករដូវកាលថ្មី ដែលនឹងចាប់ផ្ដើម នៅថ្ងៃសៅរ៍ទី ១៣ ខែសីហា៕