ក្រុមជម្រើសជាតិអង់គ្លេស បានចេញឯកសណ្ឋានថ្មីរបស់ខ្លួនម្សិលមិញ សម្រាប់ព្រឹត្តិការណ៍ Euro 2016 នាខែមិថុនាខាងមុខ។
២៤ក្រុម នឹងបង្ហាញខ្លួនពាក់ឯកសណ្ឋានប្លែកៗពីគ្នា នៅប្រទេសបារាំង នាថ្ងៃទី១០ ខែមិថុនាដល់ថ្ងៃទី១០ ខែកក្កដា។
តោះ! ក្រឡេកទៅមើលឯកសណ្ឋានក្រុមជម្រើសជាតិខ្លះៗ ដែលប្រកាសចេញជាផ្លូវការកន្លងមក ហើយប្រិយមិត្តគិតថា ឯកសណ្ឋានក្រុមណាស្អាតជាងគេ?
១. អង់គ្លេស៖ ក្នុងដី (ស), ក្រៅដី (ក្រហម)
២. អាល្លឺម៉ង់៖ ក្នុងដី (ស), ក្រៅដី (ក្រមៅ)
៣. អេស្ប៉ាញ៖ ក្នុងដី (ក្រហម), ក្រៅដី (ស)
៤. អ៊ីតាលី៖ ក្នុងដី (អាវខៀវ, ខោស), ក្រៅដី (អាវស, ខោខៀវ)
៥. ព័រទុយហ្គាល់៖ ក្នុងដី (ក្រហម), ក្រៅដី (បៃតង)
៦. អៀរឡង់ខាងជើង៖ ក្នុងដី (អាវបៃតង, ខោស), ក្រៅដី (អាវស)
៧. វែល៖ ក្នុងដី (អាវក្រហម, ខោស), ក្រៅដី (ឈុតក្រមៅ)
៨. បែលហ្ស៊ិក៖ ក្នុងដី (ក្រហមខ្មៅ), ក្រៅដី (ផ្ទៃមេឃ)
៩. ស្វីស៖ ក្នុងដី (ក្រហម)
១០. ស៊ុយអែត៖ ក្នុងដី (លឿង), ក្រៅដី (ប្រផេះក្រមៅ)
១១. អូទ្រីស៖ ក្នុងដី (អាវក្រហម ខោស)
១២. សាធារណរដ្ឋឆេក៖ ក្នុងដី (ក្រហមចាស់)
១៣. អ៊ុយក្រែន៖ ក្នុងដី (លឿង), ក្រៅដី (ខៀវ)
១៤. ស្លូវ៉ាគី៖ ក្នុងដី (សលាយឆ្នូតខៀវ)
១៥. អៀរឡង់៖ ក្នុងដី (ខៀវ)
១៦. រុស្សី៖ ក្នុងដី (ក្រហម), ក្រៅដី (ស)
ឯកសណ្ឋានក្រុមជម្រើសទាំង២៤ មិនទាន់ចេញអស់នៅឡើយទេ ដោយនៅសល់ជម្រើសជាតិមួយចំនួនទៀតមិនទាន់បង្ហាញ ហើយខ្លះទើបចេញបានត្រឹមឈុតក្នុងដី៕
ប្រភព៖ Sabay