វិបសាយក្រុមហ៊ុនហុងដាប្រចាំប្រទេស ថៃ បានអាប់ដេតរូបភាពថ្មីនៃម៉ូតូចំនួនពីរម៉ូដែលគឺ Scoopy i និង Moove ដែលជាស៊េរីថ្មី២០១៦ កាលពីពេលថ្មីៗកន្លងទៅ។
ម៉ូតូ ស៊េរីថ្មីទាំងពីរម៉ូដែលនេះឃើញថាមានការផ្លាស់ប្ដូររចនាបថ ខាងក្រៅយ៉ាងពិសេស ដើម្បីតម្រូវចិត្តយុវវ័យសម័យបច្ចុប្បន្ន។ ចំពោះម៉ូតូ Scoopy i មានការផ្លាស់ប្ដូរចំណុចមួយចំនួនដូចជាភ្លើងបំភ្លឺផ្លូវប្រភេទ Projector, កុងទ័រផ្លាស់ប្ដូររចនាបថបែបទាន់សម័យ, ភ្លើងស៊ីញ៉ូផ្លាស់ប្ដូររូបរាងបន្តិចបន្តួច និងមានឃ្លុបសម្រាប់ផ្ទុកឥវ៉ាន់ក្រោមកែបម៉ូតូកាន់តែទូលាយជាង មុន។
ដោយឡែកចំពោះម៉ូដែល Moove វិញឃើញថាមិនមានខុសប្លែកពីស៊េរីមុនប៉ុន្មានឡើយ ដោយសង្កេតឃើញថាផ្លាស់ប្ដូររចនាបថផ្នែកខាងក្រៅជាមួយពណ៌ស្រស់ៗ និងបានបន្ថែមពណ៌លើកាំបន្ទះរបស់ម៉ូតូទៅតាមប្រភេទពណ៌នីមួយៗនៃ តួខ្លួនរបស់ម៉ូតូផ្ទាល់។ ទាក់ទងចំណុចពិសេសដែលបានបន្ថែមលើម៉ូតូទាំងពីរនេះ ព្រមទាំងតម្លៃ និងថ្ងៃខែចេញលក់ ខាងក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
ខាងក្រោមជាលក្ខណៈសម្បត្តិបន្ថែមរបស់ម៉ូតូ ដកស្រង់ពីវិបសាយហុងដាប្រទេសថៃ៖
Scoopy i 2016
|
Moove 2016
|
|
វិមាត្រ(បណ្ដោយxទទឹងxកម្ពស់) | ១៨៥៦ម.ម x ៦៩៤ម.ម x ១០៦០ម.ម | ១៨៥១ម.ម x ៦៩៣ម.ម x ១១០២ម.ម |
ប្រភេទម៉ាស៊ីន | Air Cooled, Fuel injection system PGM-FI 4-stroke | Air-cooled, Fuel injection system PGM-FI 4-stroke |
ទំហំម៉ាស៊ីន | ១០៨សេសេ | ១០៨,២សេសេ |
ប្រព័ន្ធសាំង | ប៊ិច | ប៊ិច |
ទម្ងន់ | ៩៩គីឡូក្រាម | ១០០គីឡូក្រាម |
ចំណុះធុងប្រេង | ៣,៧លីត្រ | ៣,៧លីត្រ |
ហ្វ្រាំងមុខ | ប្រព័ន្ធហ្វ្រាំងបូមរួម(Combi Brake) | ប្រព័ន្ធហ្វ្រាំងបូមរួម(Combi Brake) |
ហ្វ្រាំងក្រោយ | ប្រព័ន្ធហ្រ្វាំងស្បែក(Drum) | ប្រព័ន្ធហ្រ្វាំងស្បែក(Drum) |
តម្លៃ | មិនទាន់ប្រកាស | មិនទាន់ប្រកាស |
ប្រភព៖ sabay