ផលិតកម្មភាពយន្ត Fox បានបញ្ចេញ Trailerទី២នៃរឿង X-Men: Apocalypse” កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ចេញ Trailerទី១កាលពីកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥។
ក្នុងវីដេអូជិត ២:៣០នាទីបានបង្ហាញឈុតឆាកប្រយុទ្ធជាច្រើនរបស់ក្រុម X-Menនិង Apocalypse។ Storm, Cyclops , Nightcrawler , Angel , Psylocke និង Beast សុទ្ធតែបញ្ចេញឥទ្ធិពលនៃភាពខ្លាំងរបស់ខ្លួនពេលដែលប្រយុទ្ធ ជាមួយសត្រូវ ធ្វើឲ្យសាច់រឿងកាន់តែជក់ចិត្ត។
“X-Men: Apocalypse” គឺជាភាពយន្តស៊េរីទី៩របស់ X-Menដែលមានតារាល្បីជាច្រើនរូបចូលរួមដូចជា៖Jennifer Lawrence , Isaac, James McAvoy, Michael Fassbender, Nicholas Hoult, Rose Byrne, Tye Sheridan, Sophie Turner, Olivia Munn, Lucas Till, Evan Peters, Kodi Smit-McPhee, Alexandra Shipp, Josh Helman, Lana Condorនិង Ben Hardy។ ហើយនឹងត្រូវបញ្ចាំងជាផ្លូវការនៅអាមេរិកនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦៕
ប្រភព៖ Sabay