Luis Suarez បានស៊ុតបញ្ចូលទី១គ្រាប់នៅតង់ទី២ ជួយឲ្យ Barcelona យកឈ្នះ Real Madrid ២-១ ក្នុងជំនួប El Clasico នៅកីឡដ្ឋាន Camp Nou ដ៏កក្រើកនាម៉ោង៣ទៀបភ្លឺមុននេះ។
លទ្ធផលនេះមិនត្រឹមតែជួយឲ្យ Barca បន្តឈរកំពូលតារាង La Liga ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសងសឹកក្រុមគូប្រជែងស្លាប់រស់វិញផងដែរ ក្រោយចាញ់កាលពីជើងទី១ នៅ Santiago Bernabeu។
ការប្រកួតចាប់ផ្ដើមបាន១៩នាទី ខ្សែការពារសញ្ជាតិបារាំង Jeremy Mathieu បានតែតបញ្ចូលទីឲ្យក្រុមអ្នកមានបុណ្យនាំមុខមុន ប៉ុន្តែ Cristiano Ronaldo បានស៊ុតឲ្យស្ដេចសតាមស្មើវិញនៅនាទី៣១។ យ៉ាងណាក្ដី Barca ដែលលេងនៅមុខអ្នកទស្សនារបស់ខ្លួនជិត១០ម៉ឺននាក់នោះ បានរកគ្រាប់ទី២ ដែលជាគ្រាប់បាល់ជ័យជម្នះនៅ១១នាទីដើមតង់ទី២ ដោយការស៊ុតរបស់ Suarez។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមលោក Luis Enrique បន្តកាន់កាប់កំពូលតារាង ដោយបង្កើនគម្លាតពី Real ដល់៤ពិន្ទុ ខណៈសល់តែ១០ប្រកួតទៀតចប់រដូវកាល៕