ក្នុងចំណោម៦គូនៃវគ្គជម្រុះបឋមតំបន់អាស៊ី នៃពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ មាន៣ក្រុមជាក្រុមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ (AFF) ខណៈលទ្ធផលនៃការប្រកួតជើងទី១កាលពីម្សិលមិញនេះ ក្រុមទាំង៣នោះ សុទ្ធតែឈ្នះដូចគ្នា។
ក្រៅពីក្រុមកម្ពុជា ដែលស៊ីក្រុមភ្ញៀវ ម៉ាកាវ ៣-០ ក្រុមទីម័រខាងកើត បានបំបាក់ ក្រុមភ្ញៀវ ម៉ុងហ្គោលី ៤-១ ខណៈប្រ៊ុយណេ ធ្វើដំណើរទៅស៊ីម្ចាស់ផ្ទះ តៃវ៉ាន់ ១-០។
កីឡាករកម្ពុជាអបអរក្រោយស៊ុតបញ្ចូលទី
ដូចដែលប្រិយមិត្តបានដឹងហើយថា ៣គ្រាប់របស់កម្ពុជា ធ្វើបានដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (នាទី៦៤, ៨១) និងកីឡាករប្រធានក្រុមមិត្តរួមក្រុមបឹងកេតអង្គរ ឃួន ឡាបូរ៉ាវី (នាទី៩០+៤)។ ចំណែក៤គ្រាប់ជ័យជម្នះរបស់ទីម័រខាងកើត លើម៉ុងហ្គោលីវិញ ធ្វើបានដោយ Chiquito (នាទី៤, ៧), Rodrigo (នាទី៨៤) និង Jairo Neto (នាទី៨៥) ខណៈក្រុមភ្ញៀវសង១គ្រាប់វិញនៅនាទី៨៧ ដោយកីឡាករ Erkhembayar។ ងាកទៅមើលប្រ៊ុយណេឯណោះវិញ ១គ្រាប់ជ័យជម្នះលើក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ធ្វើបានដោយកីឡាករ Adi Said នៅនាទី៣៦។
លទ្ធផល៣គូផ្សេងទៀត រួមមាន ម្ចាស់ផ្ទះស្រីលង្កា ចាញ់ប៊ូតាន់ ០-១, ឥណ្ឌា ស៊ីក្រុមភ្ញៀវ នេប៉ាល់ ២-០ និងយេមែន បំបាក់ក្រុមភ្ញៀវ ប៉ាគីស្ថាន ៣-១។
កីឡាករប្រ៊ុយណេ
កីឡាករក្រុមប៊ូតាន់អបអរក្រោយស៊ុតបញ្ចូលទី
ការប្រកួតរវាងឥណ្ឌា និងនេប៉ាល់
ការប្រកួតរវាងទីម័រខាងកើត និងម៉ុងហ្គោលី
១១នាក់ដំបូងរបស់ទីម័រខាងកើត
ការប្រកួតជើងទី២
នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមិនា សប្ដាហ៍ក្រោយនេះ។ ក្រុមម៉ាកាវ
នឹងបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួន ស្វាគមន៍កម្ពុជា នាម៉ោង៨យប់។