ពេល ឈឺ ឬ មិនស្រួលខ្លួន ប្រជាជនខ្មែរភាគច្រើនតែងតែកោសខ្យល់ ហើយមិនសូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យទេ ដែលវិធីនេះប្រជាជនខ្មែរមួយចំនួនបានអនុវត្តតៗគ្នា សឹងតែក្លាយជាទម្លាប់ទៅហើយ។
ដូច្នេះ តើការកោសខ្យល់ពេលមានជំងឺជាការត្រឹមត្រូវឬទេ?
លោក សាស្ត្រាចារ្យ គឹម អាង
ទាក់ទិនរឿងនេះ ក្នុងឱកាសសិក្ខាសាលាដែលរៀបចំដោយក្រុមហ៊ុនសាណូហ្វីប្រចាំ កម្ពុជា លោក សាស្ត្រាចារ្យ គឹម អាង សាស្ត្រាចារ្យឯកទេសរោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ និងជាសាស្រ្តាចារ្យបង្រៀននៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង ជាអនុប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានមានប្រសាសន៍ថា បើតាមក្បួនពេទ្យ យើងមិនបានណែនាំទេនៅពេលមានជំងឺហើយតម្រូវឲ្យកោសខ្យល់នោះ។ វាគ្រាន់ជាមធ្យោបាយមួយដែលអាចផ្ទេរការឈឺចាប់ពីកន្លែងមួយមក កន្លែងមួយ ប៉ុន្តែ នៅក្នុងក្បួនព្យាបាលទូទៅមិនមានទេ។
លោក សាស្ត្រាចារ្យ បន្ថែមថា ការកោសខ្យល់នៅពេលមានជំងឺមិនមែនជាអ្វីដែលយើងបានស្រាវជ្រាវឃើញ ថា មានប្រសិទ្ធភាពឬណែនាំឲ្យធ្វើនោះទេ។ ម្ល៉ោះហើយ តាមក្បួនពេទ្យ មិនណែនាំឲ្យធ្វើទេ៕
រូបតំណាង