ខ្សែ ប្រយុទ្ធ Pedro របស់ក្រុម Barcelona បាននិយាយថារូបគេមិនសប្បាយចិត្តសោះនៅ Catalans នាពេលបច្ចុប្បន្ននេះ ហើយនឹងអាចចាកចេញនៅរដូវក្ដៅខាងមុខនេះទៀតផង។
ខ្សែប្រយុទ្ធស្លាបដែលលេងនៅ Barca តាំងពីតូចមករូបនេះបាននិយាយប្រាប់ BeIn Sports ថា៖ “ខ្ញុំកំពុងតែជួបរឿងមិនសប្បាយចិត្តនោះទេនៅ Camp Nou ។ ពេលនេះ ខ្ញុំត្រូវព្យាយាមខ្លាំងមែនទែនដើម្បីប្រជែងយកឱកាសបានលេងនៅ ជម្រើសដំបូងព្រោះរដូវកាលនេះខ្ញុំបង្ហាញខ្លួនបានតែប៉ុន្មានដង ប៉ុណ្ណោះ។ ខ្ញុំអាចនឹងពិចារណាចាកចេញពីទីនេះពេលចប់រដូវកាល ប៉ុន្តែខ្ញុំក៏ចង់និយាយជាមួយប្រធានក្លិបក្នុងការផ្ដល់ឱកាសឱ្យ ខ្ញុំទៀតផងដែរ”។
Pedro ជាយុវជនដែលលេងនៅ Barcelona តាំងពីឈុត C មកម៉្លេះ ខណៈដែលពេលនេះមិនសូវបានបង្ហាញខ្លួនប៉ុន្មាននោះទេក្នុងឈុតធំ ព្រោះមានវត្តមានរបស់ Neymar និង Suarez ។ ចំណែកអ្នកចាត់ការ Luis Enrique ក៏មិនសូវជាពេញចិត្តទម្រង់លេងរបស់គេទៀតទើបធ្វើឱ្យស្ថានការណ៍ កាន់តែយ៉ាប់យ៉ាងនេះ។ តួយ៉ាងរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះទើបតែចូលលេងបាន១២ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ La Liga។ មួយវិញទៀតកុងត្រាចាស់របស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះនៅ Barca ក៏ត្រូវអស់នៅឆ្នាំ២០១៦ខាងមុខនេះដែរ ៕