ក្រុមហ៊ុន Google បានបញ្ចូលមុខងារថ្មីមួយទៅក្នុង Web Browser ‘Chrome’ របស់ខ្លួន សម្រាប់អោយដំណឹងទៅអ្នកប្រើប្រាស់បានដឹង និងហាមប្រាម នៅពេលដែលពួកគេចូលទៅកាន់គេហទំព័រណាដែលទាមទារឲ្យអ្នកពួកគេ ដំឡើងកម្មវិធី Software ដែលពួកគេមិនចង់បាន។
ក្រុមហ៊ុន Google បានប្រកាសនៅលើ online security blog របស់ខ្លួនថាក្រៅពីហាមអ្នកប្រើប្រាស់ពីការដំឡើង កម្មវិធីដែលពួកគេមិនចង់បាន វាក៏បង្ហាញនូវសាររូបភាពដូចខាងក្រោមនៅពេលដែលពូកគេចូលទៅ កាន់គេហទំព័រណាដែលបោកបញ្ឆោត។
សារហាមនោះនឹងបញ្ជូនទៅអ្នកប្រើប្រាស់ដូច្នេះពួកគេនឹងបាន ដឹងពេលពួកគេបានចូលទៅកាន់គេហទំព័រណាដែលតម្រូវឲ្យដំឡើង កម្មវិធីដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការ Search ។ បន្ថែមទៅទៀតនោះ Google ក៏បានណែនាំនូវ Framework ថ្មីមួយផ្សេងទៀតសម្រាប់ Search Engine របស់ពួកគេដើម្បីជួយតាមដាន និងកាត់បន្ថយគេហទំព័របោកបញ្ឆោត និងបង្កើននូវគុណភាពនៃការស្វែងរក។ ក្រុមហ៊ុនក៏បាននិយាយទៀតដែរថាខ្លួនក៏គ្រោងនឹងបិទ Google ads ណាដែលនាំចូលទៅកាន់គេហទំព័របោកប្រាស់ទាំងនោះ៕