ក្រុមហ៊ុន Brikk ដែលជាក្រុមហ៊ុនធ្លាប់រចនា iPhone 6 ស្រោបមាស ២៤ការ៉ាត់កន្លងមកនោះ ពេលនេះបានរចនា Apple Watch ស្រោបមាស និងដាំពេជ្រចំនួនបីម៉ូដែលរួមមាន Lux Watch Standard, Deluxe និង Omni សម្រាប់ការកុម្ម៉ង់ទិញទុកមុន។
Lux Watch ទាំងបីម៉ូដែលនោះត្រូវបានរចនាដោយដាំពេជ្យទំហំខុសៗគ្នាដោយ ម៉ូដែល Standard ដាំពេជ្រទំហំ០,៥ ទៅ០,៦ការ៉ាត់ ម៉ូដែល Deluxe ទំហំ ២,០០ ទៅ ២,៣០ការ៉ាត់ និងម៉ូដែល Omni គឺដាំពេជ្រទំហំ ១១,៣០ ទៅ ១២,៣០ ការ៉ាត់។
ចំពោះ Lux Watch Omni ត្រូវបានរចនាឡើងដោយដាំពេជ្យច្រើនជួរជុំវិញក្បាលនាឡិកា នៅលើប៊ូតុង និងខ្សែនាឡិកា ហើយម៉ូដែលនេះមានបីប្រភេទ គឺស្រោបដោយមាសពណ៌លឿងទំហំ២៤ការ៉ាត់ ស្រោបមាសពណ៌ផ្កាឈូកទំហំ១៨ការ៉ាត់ និងស្រោបប្លាកទីន (ប្លាកទីនសុទ្ធ៩៥%)។
ចំពោះតម្លៃវិញ ម៉ូដែល Omni ថ្លៃ ៧៤ ៩៩៥ដុល្លារ , ម៉ូដែល Standard ប្រហែលជា ៨០០០ដុល្លារ និង ម៉ូដែល Deluxe មានតម្លៃប្រហែលជាជាង ១៣ ០០០ ដុល្លារ។ Lux Watch ទាំងបីម៉ូដែលនេះគឺមានពីរទំហំ គឺ ៣៨ ម.ម និង ៤២ម.ម។
ក្រុមហ៊ុននឹងចាប់ផ្ដើមដាក់លក់នៅបីទៅបួនសប្ដាហ៍បន្ទាប់ពី Apple Watch បានប្រកាសបង្ហាញជាផ្លូវការ៕