ក្រុម បិសាចក្រហម Manchester United នៅតែបន្តក្ដីសង្ឃឹមឈរនៅក្នុងចំណោមក្រុមកំពូលទាំង៤ នៅ Premier League ក្រោយយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ៣-០ នៅ Old Trafford យប់មិញនេះ។
ការប្រកួតចាប់ផ្ដើមបានតែ៩នាទី ខ្សែបម្រើបែលហ្សិក Marouane Fellaini បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានសម្រេច។ ១០នាទីបន្ទាប់ Michael Carrick បានតែតបន្ថែមមួយគ្រាប់ទៀត មុនពេលប្រធានក្រុម Wayne Rooney ស៊ុតគ្រាប់ទី៣ នៅនាទី៣៤។ លទ្ធផល ៣-០ នៅតង់ទី១ បានរក្សាដល់ចប់ការប្រកួត។
សម្ពាធដណ្ដើម Top 4 នឹងត្រូវធ្លាក់ទៅលើក្រុមគូប្រជែង Liverpool ដែលត្រូវប៉ះ Swansea នៅ Liberty Stadium យប់នេះ។ ក្រោយការប្រកួតនោះ ហង្សក្រហមនឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ Man Utd នៅថ្ងៃអាទិត្យ ដែលអាចហៅបានថាជាជំនួបដណ្ដើមកៅអីទៅ Champions League រដូវកាលក្រោយក៏ថាបាន៕