នៅ ពេលដែលអ្នកចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ អ្នកតែងតែចង់ចំណាយវេលាឲ្យបានច្រើន ដើម្បីបាននៅក្បែរខ្លួនរបស់គេ។ យ៉ាងណាមិញ សកម្មភាពជាច្រើន ដែលអ្នក និងគូស្នេហ៍របស់អ្នកធ្លាប់សាងរួមគ្នាជាច្រើននោះ តែងតែមានអនុស្សាវរីយ៍មួយចំនួនល្អបំផុត ដែលធ្វើឲ្យអារម្មណ៍របស់អ្នកមិនងាយនឹងបំភ្លេចបាន ហើយពេលខ្លះអាចនឹកឃើញញញឹមម្នាក់ឯកក៏អាចថាបាន។
ខាងក្រោមនេះ គឺជារឿងរ៉ូមែនទិកទាំង១២យ៉ាង ដែលអ្នកនឹងចងចាំទុកក្នុងចិត្តជានិច្ច ទោះបីជាអ្នកនិងដៃគូរបស់អ្នកបែកបាក់គ្នាហើយ ឬកំពុងតែស្រលាញ់គ្នាយ៉ាងណាក៏ដោយ៖
១. ស្នាមថើបដំបូង
២. នៅពេលដែលអ្នកដឹង ជាលើកដំបូងថា អ្នកលង់ស្រលាញ់គេហើយ
៣. ពេលគូស្នេហ៍របស់អ្នក ជូនកាដូពិសេសអ្វីម្យ៉ាងដល់អ្នកលើកដំបូង
៤. ពេលគេបញ្ចេញកាយវិការថា អ្នកពិតជាមានតម្លៃបំផុតក្នុងជីវិតរបស់គេលើកដំបូង
៥. ពេលគេណែនាំមិត្តភ័ក្ដិរបស់គេ ថាអ្នកជាគូស្នេហ៍របស់គេលើកដំបូង
៦. ការធ្វើដំណើរកម្សាន្តតែ២នាក់លើកដំបូង
៧. ពេលអ្នកនិងគេជជែកគ្នា និងបង្ហាញអារម្មណ៍ល្អៗជាមួយគ្នាពេញ១យប់លើកដំបូង
៨. ពេលគេប្រាប់ថា គេចង់ថែរក្សាសេចក្ដីស្នេហាឲ្យបានយូរអង្វែងបំផុតលើកដំបូង
៩. ពេលអ្នកចំណាយពេល១ថ្ងៃពេញ ធ្វើអ្វីមួយរួមគ្នាលើកដំបូង
១០. ពេលអ្នកនិងគេ ធ្វើរឿងឆ្កួតៗរួមគ្នានៅមុខអ្នកផ្សេងលើកដំបូង
១១. ពេលអ្នកសម្លឹងមើលគេមិនចង់ដាក់ភ្នែកលើកដំបូង
១២. ពេលអ្នកភ្ញាក់ពីគេងឡើងក្បែរគេ និងមានអារម្មណ៍ត្រូវការគេខ្លាំងលើកដំបូង