កាលពីថ្ងៃទី ១៨ មីនា ២០១៥ ក្រុមហ៊ុនMicrosoft ថ្ងៃនេះបានប្រកាសថា ទូរសព្ទដៃ Nokia 215 ស៊ីមពីរ រួចរាល់សម្រាប់ការដាក់លក់ជូនអតិថិជននៅកម្ពុជាហើយ ។ ទូរសព្ទដៃដែលតម្លៃទាបហើយអាចភ្ជាប់ប្រើប្រាស់អ៊ិនធឺណិតបានម៉ូដែល នេះ ផ្តល់លទ្ធភាពកាន់តែច្រើនថែមទៀតឲ្យបណ្តាជនទាំងឡាយក្នុងការ រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារឬមិត្តភ័ក្រ្តនៅទូទាំងពិភពលោក ការចូលទៅស្វែងរកព័ត៌មានដែលគេត្រូវការនៅក្នុងពិភពអ៊ិនធឺណិត និងទទួលយកសេវាកម្មនានាពី Microsoftទៅប្រើប្រាស់ ។
ខាងក្រោមនេះគឺជាគុណសម្បត្តិសំខាន់ៗមួយចំនួននៃ Nokia 215៖
-ស្វែងរកព័ត៌មានផ្សេងៗតាមOpera Mini Browser, Bing Search, MSN Weather និង Twitter.
-រក្សាទំនាក់ទំនងតាម Facebook និងMessengerដែលផ្តល់ដំណឹងភ្លាមពីទូរសព្ទ
-ផ្ញើទិន្នន័យទៅវិញទៅមកជាមួយនឹងទូរសព្ទដៃដទៃបានយ៉ាងងាយតាមរយៈបច្ចេកវិជ្ជា SLAM
-អាចភ្ជាប់នឹងកាសBluetooth
-ប្រើធ្វើជាពិលក៏បាន
-និយាយទូរសព្ទបាន ២០ម៉ោងជាប់គ្នា ចំណែកថ្មអាចបើកទុកចោលបានរហូតដល់ ២៩ ថ្ងៃ
-ស្តាប់ចម្រៀង MP3 បានរហូតដល់ទៅ ៥០ ម៉ោង ឬវិទ្យុចំនួន ៤៥ម៉ោង
-ថតរូបភាពជាមួយនឹងកាមេរ៉ាដែលភ្ជាប់មកជាមួយនឹងទូរសព្ទរួចជាស្រេច ។
លោក Rahul Karve អគ្គនាយកនៃក្រុមហ៊ុន Microsoft Devices Cambodia បានគូសបញ្ជក់ថា ៖ ក្រុមហ៊ុនMicrosoft នៅតែបន្តប្តេជ្ញាចិត្តស្វែងរកភាពច្នៃប្រឌិតថ្មី និងផ្តល់ជូនអតិថិជនដែលចាប់ផ្តើមប្រើប្រាស់ទូរសព្ទលើកដំបូងនូវ បច្ចេកវិទ្យាថ្មីៗ ។ ជាក់ស្តែង Nokia 215បាននឹងកំពុងបំពេញបេសកកម្មនេះ គឺផ្តល់លទ្ធភាពជូនបណ្តាជននៅទូទាំងពិភពលោកនូវភាពរីករាយ នឹងប្រើប្រាស់សេវាកម្មអនឡាញដូចជា Facebook, Messenger, MSN Weather, Opera Mini ក្នុងតម្លៃទាបដែលគេអាចមានលទ្ធភាពទិញ ។
Nokia 215នឹងត្រូវដាក់លក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២២ មីនា ២០១៥ ក្នុងតម្លៃ $32.5 ដោយមានជម្រើសបីពណ៌គឺ បៃតង ខ្មៅ និងពណ៌ស ។