បន្ទាប់ ពីចុះកុងត្រាជាមួយក្រុមហ៊ុនផលិតកង់រថយន្ត Yokohama Rubber Company Ltd របស់ជប៉ុនក្នុងតម្លៃទឹកប្រាក់ ២០០លានផោន (ជាង៣០៨,៥លានដុល្លារ) រយៈពេល៥ឆ្នាំមក ពេលនេះមានព័ត៌មានមិនទាន់ច្បាស់ការមួយបានបង្ហាញថាក្រុមតោខៀវ Chelsea ត្រៀមឯកសណ្ឋានថ្មីទាំង៣ឈុតរបស់ខ្លួនរួចរាល់ហើយសម្រាប់រដូវកាល ក្រោយ។ នេះបើតាម 101greatgoals បានចុះផ្សាយ។
មួយវិញទៀត Yokohama នេះនឹងត្រូវជំនួស Samsung នៅពីមុខអាវរបស់តោខៀវ ខណៈដែលឯកសណ្ឋានថ្មីនោះដែរក៏ផ្លាស់ពីពណ៌លឿងទៅជាពណ៌សផងដែរ ចំពោះអាវក្រៅដី។ តោះកុំចាំយូរ មើលរូបភាពអាវនោះទាំងអស់គ្នាថាតើវាស្អាតជាងមុនឬយ៉ាងណា?