Barcelona នឹងបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួន ស្វាគមន៍ក្រុមគូប្រជែង Real Madrid នៅក្នុងជំនួប El Clasico នៅ La Liga នាម៉ោង៣ទៀបភ្លឺយប់នេះ។ សាកទាយទាំងអស់គ្នាលមើល៍ ថាតើក្រុមណានឹងឈ្នះការប្រកួតនេះ?
ក្រុមអ្នកមានបុណ្យបានឡើងឈរលើក្រុមស្ដេចស ក្រោយឈ្នះដល់ទៅ៩ប្រកួតក្នុង១០ប្រកួតចុងក្រោយនៅក្នុងលីក ខណៈក្រុមលោក Carlo Ancelotti ឈ្នះតែម្ដងក្នុង៤ប្រកួតចុងក្រោយ។
ព័ត៌មានក្រុម
Sergio Busquets នឹងអាចវិលជួយក្រុម Barcelona បានវិញ ក្រោយជះសះស្បើយពីរបួសកជើង និងចូលហ្វឹកហាត់បានវិញកាលពីសប្ដាហ៍មុន។ Luis Enrique បានបញ្ជាក់ថាខ្សែបម្រើរូបនេះអាចចូលលេងបាន ទោះបីមិនទាន់ fit ១០០% ក្ដី។ ចំណែក Jordi Alba និង Dani Alves អាចលេងបានវិញ ក្រោយផុតពិន័យ។
ចំណែក Sergio Ramos របស់ Real Madrid ក៏អាចលេងវិញបានដែរ ក្រោយជាពីរបួសសរសៃពួរ។ James Rodriguez នៅតែមិនអាចចូលលេងបានដដែល ដោយសាររបួសជើងស្ដាំមិនទាន់ជា។
ស្ថិតិសំខាន់ៗ
ប្រវត្តិជួបគ្នាផ្លូវការកន្លងមក Real ឈ្នះ៩២ដង Barca ឈ្នះ៨៩ដង និងស្មើគ្នា៤៨ដង។
Lionel Messi ស៊ុតបាន២១គ្រាប់ក្នុងជំនួប El Clasico ២៩ប្រកួត លើសកីឡាករឯទៀតក្នុងក្រុមទាំង២នាពេលបច្ចុប្បន្ន ខណៈ Cristiano Ronaldo របស់ Real ស៊ុតបាន១៤គ្រាប់។
៣៥ប្រកួតចុងក្រោយ Barcelona ស៊ុតបញ្ចូលទីយ៉ាងតិច២គ្រាប់បាន៣១ប្រកួត។