Facebook
បានចេញគោលការណ៍ណែនាំនៅលើ “Community Standards”
របស់ខ្លួនកាលពីថ្ងៃចន្ទដោយបង្ហាញអ្នកប្រើប្រាស់កាន់តែ
ច្បាស់ពី Post ពាក់ព័ន្ធនឹងរូបអាសអាភាស ហិង្សា
ជេរប្រទេចផ្ដាសា និងប្រធានបទចម្រូងចម្រាសណាដែលអាចបង្ហាញ
ឬត្រូវដកចោល។
ក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតក្នុង
លោកមិនអនុញ្ញាតឲ្យក្រុមណាមួយធ្វើការបញ្ចុះបញ្ចូលពាក់ព័ន្ធនឹង
សកម្មភាពឧក្រិដ្ឋកម្ម សកម្មភាពដែលបង្កជាទោសព្រហ្មទណ្ឌ
ឬការស្អប់គ្នានៅលើ Post របស់ពួកគេឡើយ។
គោលការណ៍ណែនាំថ្មីបញ្ជាក់ថា Facebook
នឹងដកចេញរូបភាពមិនគប្បីទាំងឡាយបើសិនជារកឃើញថា
ជាការសើចចំអក ឬបង្ហាញពីហិង្សា។
រូបភាពអាសអាភាសផ្សេងទៀតក៏ត្រូវបាន
ដកចេញជាច្រើនករណីរូបមកហើយ
តែក្រុមហ៊ុននឹងអនុញ្ញាតឲ្យប្រើប្រាស់រូបភាពបំបៅដោះកូន
រូបភាពស្រាតជាលក្ខណៈសិល្បៈ ឬវេជ្ជសាស្ត្របាន។
“ស្តង់ដារទាំងនេះគឺដើម្បីបង្កើត
បរិស្ថានមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍លើទឹកចិត្ត
និងផ្ដល់អំណាចដល់មនុស្សឲ្យចេះប្រតិបត្តិដាក់គ្នាដោយការគោរព
និងយល់អធ្យាស្រ័យ”។ នេះជាការលើកឡើងរួមគ្នារបស់លោក
Monika Bickert ប្រធានយុទ្ធសាស្ត្រសាកលរបស់ Facebook និង Chris
Sonderby អនុប្រធានផ្នែកប្រឹក្សារបស់ Facebook នៅលើប្លុក។
អ្នកទាំងពីរបន្ថែមថា
ដោយសារមានការស្នើសុំពីមនុស្សជាច្រើនទើបពួកគាត់សម្រេចបង្កើត
គោលការណ៍ និងស្តង់ដារឲ្យកាន់តែច្បាស់
និងម៉ត់ចត់ថែមទៀតនៅពេលនេះ។
គោលការណ៍នេះក៏ណែនាំឲ្យអ្នកលេង
Facebook ត្រូវប្រើប្រាស់ឈ្មោះពិតជាជាងឈ្មោះហៅក្រៅ
ដែលកន្លងមកបានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ភេទទីបី
ក្រោយតារាភេទទីបីល្បីឈ្មោះម្នាក់បានសម្រេចចិត្តបិទគណនីរបស់
ខ្លួនដោយសារគោលការណ៍នេះ។
ចុះអ្នកយល់ថា ការឲ្យតារាចម្រៀង
តារាសម្ដែងល្បីៗដាក់ឈ្មោះពិតជាជាងឈ្មោះលើឆាកជាការល្អឬ
អត់ ហើយការណែនាំថ្មីផ្សេងទៀតយ៉ាងមេចដែរ?