ការការប្រកួតចាប់ផ្ដើមភ្លាមម្ចាស់ផ្ទះហង្សក្រហមបើកការវាយ សម្រុកទៅក្រុមភ្ញៀវចាស់ដៃតែម្ដង ពោលគឺអាចគ្រប់គ្រងបាល់បានរហូតដល់ទៅ៧០%ឯណោះ។ ទោះជាយ៉ាងនេះក្ដី គោលបំណងចង់ឈ្នះរបស់លោក Rodgers នៅតែមិនអាចសម្រេចបានដដែលព្រោះមានឱកាសច្រើនតែធ្វើមិនបាន សម្រេចដោយស៊ុត២១ជើងតែចំគោលដៅតែ៤ដងគត់។ មួយវិញទៀត អ្វីដែលជារឿងស៊យសម្រាប់ Liverpool នោះគឺខ្សែការពារ Martin Skrtel បានរងរបួសយ៉ាងខ្លាំងបន្ទាប់ពីប៉ះគ្នាជាមួយកីឡាកររបស់ Blackburn ពោលគឺត្រូវពន្យាពេលប្រកួតដល់ទៅ៨នាទីឯណោះដើម្បីមើលស្ថានការណ៍ របស់កីឡាកររូបនេះ។
ចប់ការប្រកួតអ្នកចាត់ការក្រុម Liverpool លោក Brendan Rodgers ក៏បាននិយាយដែរថា៖ “នេះជាថ្ងៃមិនល្អសោះសម្រាប់ក្រុមយើង។ យើងមានឱកាសរកគ្រាប់បាល់បានច្រើនប៉ុន្តែធ្វើមិនបានសម្រេចសោះ។ មិនត្រឹមតែប៉ុណ្ណឹង មានកីឡាកររបួសថែមទៀត។ ខ្ញុំសង្ឃឹមថាការប្រកួតជើងទី២នឹងអាចធ្វើបានល្អជាងនេះហើយយក ជ័យជម្នះបាន។ ខ្ញុំចង់លើកពាននេះដើម្បីជូនដំណើរ Gerrard ចាកចេញពីក្រុមរបស់យើង”។