មិន ដូចសម័យដើម មេដឹកនាំឥឡូវក៏ត្រូវទទួលប្រាក់ខែដូចមន្រ្តីរាជការទូទៅដែរ ហើយប្រាក់ខែរបស់ពួកគេទទួលបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។ ចុះមានដឹងទេថា មេដឹកនាំធំៗដូចជាប្រធានាធិបតេយ្យអាមេរិក ប្រធានាធិបតេយ្យចិន ឬប្រធានាធិបតេយ្យជប៉ុនជាដើមមានប្រាក់ខែប៉ុន្មាន?
បើមិនទាន់ដឹងនៅឡើយ ខាងក្រោមនេះជារបាយការណ៍ចុងក្រោយបង្ហាញដោយទូរទស្សន៍ CNN របស់អាមេរិក អំពីប្រាក់ខែសរុបមួយឆ្នាំរបស់មេដឹកនាំប្រទេសមហាអំណាចមួយចំនួន៖
ប្រធានាធិបតេយ្យអាមេរិក Barack Obama ប្រាក់ខែសរុបមួយឆ្នាំ៤០០ ០០០ ដុល្លារ
នាយករដ្ឋមន្រ្តីកាណាដា Stephen Harper ប្រាក់ខែសរុបមួយឆ្នាំ ២៦០ ០០០ ដុល្លារ
អធិកាបតីអាល្លឺម៉ង់ Angela Merkel ប្រាក់ខែសរុបមួយឆ្នាំ ២៣៤ ៤០០ដុល្លារ
ប្រធានាធិបតេយ្យអាហ្រ្វិកខាងត្បូង Jacob Zuma ប្រាក់ខែសរុបមួយឆ្នាំ២២៣ ៥០០ដុល្លារ
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ប្រាក់ខែសរុបមួយឆ្នាំ២០២ ៧០០ដុល្លារ
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស David Cameron ប្រាក់ខែសរុបមួយឆ្នាំ ២១៤ ៨០០ដុល្លារ
ប្រធានាធិបតេយ្យបារាំង Francois Hollande ប្រាក់ខែសរុបមួយឆ្នាំ១៩៤ ៣០០ដុល្លារ
ប្រធានាធិបតេយ្យរុស្ស៊ី Vladimir Putin ប្រាក់ខែសរុបមួយឆ្នាំ១៣៦ ០០០ ដុល្លារ
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ប្រាក់ខែសរុបមួយឆ្នាំ៣០ ៣០០ដុល្លារ
ប្រធានាធិបតេយ្យចិន Xi Jinping ប្រាក់ខែសរុបមួយឆ្នាំ២២ ០០០ដុល្លារ