ការ ប៉ះគ្នារវាងក្រុមហង្សក្រហម Liverpool និងបិសាចក្រហម Manchester United នឹងក្លាយជាជំនួបដ៏កក្រើកនៅ Premier League នាម៉ោង៨កន្លះយប់នេះ។ វាមិនត្រឹមតែជាការប៉ះគ្នារវាងក្រុមគូសត្រូវក្នុងប្រវត្តិ បាល់ទាត់អង់គ្លេសនោះទេ ប៉ុន្តែវាក៏ជាការប្រកួតដ៏សំខាន់ដើម្បីដណ្ដើមកៅអី Top 4 ទៅលេងពាន UEFA Champions League រដូវកាលក្រោយផងដែរ។ ប្រិយមិត្តសាកទាយលមើល៍ ថាតើការប្រកួតនៅកីឡដ្ឋាន Anfield នេះ ហង្ស ឬបិសាច ដែលអាចយកជ័យជម្នះបាន?
ខ្សែបម្រើ Lucas Leiva របស់ Liverpool អាចចូលហ្វឹកហាត់វិញបានហើយ ក្រោយរងរបួស៥សប្ដាហ៍ ប៉ុន្តែមិនរំពឹងថាអាចចូលលេងការប្រកួតយប់នេះបានទេ។ រីឯខ្សែប្រយុទ្ធ Mario Balotelli បានជាសះស្បើយពីជំងឺហើយ ក្រោយមិនបានលេងទល់នឹង Swansea កាលពីថ្ងៃចន្ទ។
ចំណែក ខ្សែបម្រើស្លាប Angel Di Maria របស់ Man Utd វិញ អាចចូលលេងវិញបានហើយ ក្រោយរួចផុតការពិន័យ១ប្រកួត ប៉ុន្តែ Jonny Evans នៅតែជាប់បម្រាមនៅឡើយ។ ខ្សែការពារ Luke Shaw និង Marcos Rojo អាចវិលចូលក្រុមវិញបានហើយ ក្រោយជាសះស្បើយពីរបួស ប៉ុន្តែទំនងជាមិនទាន់អាច fit ១០០% ដើម្បីចូលលេងនោះទេ។
ធាតុពិតខ្លះៗទាក់ទងការប្រកួត៖
Liverpool ចាញ់តែម្ដងគត់ក្នុងការជួប Manchester United ៧ដងចុងក្រោយក្នុងគ្រប់ពានរង្វាន់នៅ Anfield (ឈ្នះ៥ ស្មើ១ ចាញ់១)។
ក្រុមទាំង២ស្មើគ្នាតែម្ដងគត់ ក្នុងការប៉ះគ្នាក្នុងលីក ១៨ដងចុងក្រោយ
Liverpool គឺជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier League ក្នុងឆ្នាំ២០១៥។ ក្រុមនេះអាចរកបានដល់ទៅ២៦ពិន្ទុ ១០ប្រកួត (៣០ពិន្ទុ) ចាប់តាំងពីថ្ងៃទី១ ខែមករាមក)
បរាជ័យតែម្ដងគត់របស់ហង្សក្រហមក្នុង ១៧ប្រកួតចុងក្រោយក្នុងលីក គឺការចាញ់បិសាចក្រហម ៣-០ កាលពីថ្ងៃទី១៤ ខែធ្នូ។
Jordan Henderson បានស៊ុតបញ្ចូលទីបើកឆាកក្នុង៣ប្រកួតចុងក្រោយរបស់ Liverpool នៅ Premier League។ អ្នកចាំទី Simon Mignolet ជាអ្នកចាំទីដែលធ្វើបាន clean sheet (មិនឲ្យគេស៊ុតចូល) ច្រើនជាងគេលំដាប់ទី២ (១២ប្រកួត) ចាញ់អ្នកចាំទី Fraser Forster តែ១ប្រកួតប៉ុណ្ណោះ។
Manchester United ចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុង១៩ប្រកួតចុងក្រោយនៅ Premier League (ឈ្នះ១៣ ស្មើ៤ ចាញ់២)។
យ៉ាងណាក្ដី ការប្រកួតក្រៅដីរបស់ក្រុមនេះក្នុង៧ប្រកួតចុងក្រោយនៅក្នុងលីក អាចរកបានតែ១០ពិន្ទុប៉ុណ្ណោះ (ឈ្នះ២ ស្មើ៤ ចាញ់១)។
លទ្ធផលជួបគ្នា៥ប្រកួតចុងក្រោយនៃក្រុមទាំង២ (គ្រប់ពានរង្វាន់)