នារី តៃវ៉ាន់ដ៏ស្រស់ស្អាតម្នាក់ បានបង្ហោះកម្រងរូបថត selfies ដែលបង្ហាញពីភាពសិចស៊ីនៅលើ Facebook កាលពីថ្ងៃទី១៩ សប្ដាហ៍មុនធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រូបទាំងនោះបានបង្ហោះដោយម្ចាស់គណនីឈ្មោះ Greta និងបានសរសេរថា “ខ្ញុំមិនដឹងថាតើត្រូវបង្ហាញស្នាមសាក់ថ្មីរបស់ខ្ញុំឬអត់ទេ?”។ អ្វីដែលធ្វើឲ្យគេរឹតតែចាប់អារម្មណ៍ចំពោះនាងគឺរូបសាក់នៅលើ និងនៅក្រោមដើមទ្រូងដ៏ធំរបស់នាង។ អ្នកនិយមលេងអ៊ីនធឺណិតបាននិយាយថាការចាក់សាក់នេះមើលទៅដូចជា សញ្ញាសំគាល់សម្រាប់បិតបាំងមួយដែលធ្វើឡើងក្រោយគ្រូពេទ្យវះកាត់កន្លែង នោះ។ រឿងដែលមិនធម្មតាទៅទៀតនោះគឺក្រោមសុដន់របស់ Greta មានរូបសាក់មានន័យថា “ស្រឡាញ់ខ្ញុំ” និងមួយទៀតមានន័យថា “សូមកុំធ្វើឲ្យខ្ញុំឈឺចាប់”៕