ពិភព កីឡាកាសបានជួបរឿងដ៏សោកសៅ ដោយសារអ្នកកីឡាកាសម៉ិកស៊ីកូ El Jijo del Perro Aguayo បានស្លាប់កាលពីថ្ងៃសុក្រកន្លងទៅ ក្រោយរងរបួសពេលវាយជាមួយ Rey Mysterio ដែលជាអតីត super star របស់ WWE។
យោងតាមសារព័ត៌មានក្នុងស្រុក F4WOnline បានឲ្យដឹងថាអ្នកកីឡាកាសដែលជាកូនអតីតកំពូលអ្នកកីឡាកាស Perro Aguayo នេះ បានទន់ខ្លួនណាស់ទៅហើយនៅពេលស្ថិតនៅលើខ្សែសង្វៀន ដែលចំចំណុចដែល Mysterio ប្រើក្បាច់ 619។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់នេះទេ ប៉ុន្តែបុរសវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនៅតែមិនអាចជួយសង្រ្គោះបាន។
ក្រុមហ៊ុនដែលរៀបចំការប្រកួត ដែលមានឈ្មោះថា The Crash មិនអាចសុំការបកស្រាយពីបណ្ដាញសារព័ត៌មាននានាបាននោះទេ។ ព័ត៌មានបន្ថែមជុំវិញការស្លាប់នេះ Sabay នឹងផ្សាយជូននាពេលបន្ទាប់៕