កាលពីថ្ងៃព្រហស្ប៍ម្សិលមិញ ក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធី Office 2016 Mac preview ជាផ្លូវការ ដែលអាចឲ្យអ្នកប្រើប្រាស់ទាញយកដោយឥតគិតថ្លៃ សម្រាប់ប្រើជាលក្ខណៈសាកល្បងរហូតដល់ក្រុមហ៊ុនដាក់ចេញឲ្យប្រើ ប្រាស់ពេញលក្ខណៈ នៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថាលក្ខណៈពិសេសបំផុតរបស់ Office 2016 គឺអ្នកប្រើប្រាស់អាចរក្សា និងទាញយកឯកសារមកប្រើប្រាស់យ៉ាងងាយស្រួលពី OneDrive និង SharePoint។
ក្រុមហ៊ុន Microsoft បានបន្ថែមឲ្យដឹងទៀតថាការដាក់ចេញកម្មវិធីថ្មីនេះបាននាំមកនូវ មុខងារថ្មីៗជាច្រើន និងមានការរចនាគួរឲ្យទាក់ទាញផងដែរ។ នៅក្នុងកម្មវិធី Word ត្រូវបានដាក់បញ្ចូលមុខងារថ្មីៗដូចជា Threaded comment, Layout Management Tool ថ្មី, Navigation Panel និងមុខងារជាច្រើនទៀត។ ចំណែកឯ Excel វិញក៏នាំមកនូវមុខងារ Function ថ្មី និង Keyboard Shortcut និងមុខងារជាច្រើនទៀត។ កម្មវិធី PowerPoint បានបន្ថែមមុខងារថ្មីជាច្រើនទៀតផងដែរដូចជា “Presenter View” សម្រាប់គ្រប់គ្រងក្នុងការធ្វើ Presentation ,មុខងារ Animationថ្មី និងមុខងងារជាច្រើនទៀត។ បន្ថែមទៅទៀតនោះកម្មវិធី Outlook ក៏ត្រូវបានរចនាថ្មីដែរ ទាំងការប្រើប្រាស់និងមុខងារគឺសុទ្ធផ្ដល់ភាពងាយស្រួលក្នុង ការប្រើប្រាស់៕