បច្ចុប្បន្ន មនុស្សភាគច្រើនជាពិសេសយុវវ័យគឺមានទូរសព្ទផ្ទាល់ខ្លួន សមា្រប់ប្រើប្រាស់ ហើយពួកគេតែងតែនិយមទុកឧបករណ៍ទាំងនោះនៅក្នុងហោរប៉ៅខោរ ប៉ុន្តែតាមភស្ដុតាងវិទ្យាសាស្ត្របានបញ្ជាក់ឲ្យឃើញថា ការទុកទូរសព្ទនៅក្នុងហោប៉ៅបែបនេះគឺបង្កឲ្យមានផលប៉ះពាល់និង ធ្វើឲ្យធ្លាក់ចុះមេជីវិតរបស់បុរស។
តាមការសិក្សារចំនួន ១០ ផ្សេងគ្នាររបស់ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Exeter ក្នុងប្រទេសអង់គ្លេសដែលដឹកនាំដោយវេជ្ជបណ្ឌិត Fiona Mathews ទៅលើមនុស្សប្រុសចំនួន ១៤៩២ នាក់បានបង្ហាញឲ្យឃើញថាក្នុងចំនោមមនុស្សប្រុសដែលនិយមទុក ទូរសព្ទក្នុងហោប៉ៅគឺខ្សោយមេជីវិតនិងអសមត្ថភាពមិនអាចមានកូនបាន ទាំងនេះគឺដោយសារតែផលប៉ះពាល់ចំហាយវិទ្យុសកម្មដែលចេញពី ទូរសព្ទ។
វេជ្ជបណ្ឌិត Fiona Mathews បាននិយាយឲ្យដឹងថា៖ “តាមរយៈការសិក្សានេះពិតជាបានបញ្ជាក់ឲ្យឃើញថា ចំហាយវិទ្យុសកម្មដែលចេញពីទូរសព្ទដែលទុកនៅក្នុងហោរប៉ៅខោគឺវា ផ្ដល់ប៉ះពាលអវិជ្ជមានទៅដល់គុណភាពមេជីវិតរបស់មនុស្សប្រុស និងអាចធ្វើឲ្យពួកគេមិនអាចមានកូនបាន”៕