ខ្សែ ភាពយន្តតុក្កតា “Toy Story” វគ្គ៤ដែលត្រៀមចេញនៅឆ្នាំ២០១៧ខាងមុខ នឹងខុសប្លែកទាំងស្រុងពីវគ្គមុនៗ ដោយវគ្គថ្មីនេះនឹងមានឈុតមនោសញ្ចេតនាស្នេហាច្រើនជាងមុន។
លោក John Lasseter ដែលជាអ្នកដឹកនាំ “Toy Story” ពីរវគ្គដំបូងនឹងត្រលប់មកដឹកនាំវគ្គថ្មីនេះ ហើយ Rashida Jones និង Will McCormack នឹងរួមគ្នានិពន្ធសាច់រឿង។
ព័ត៌មានដែលថា “Toy Story 4” នឹងផ្ដោតលើសាច់រឿងផ្សេងនេះ ប្រហែលជាមិនមានអ្វីភ្ញាក់ផ្អើលខ្លាំងឡើយ ដោយសារកាលពីវគ្គមុន នៅចុងរឿងគឺបានបញ្ចប់យ៉ាងល្អ ដែលទស្សនិកជនភាគច្រើនស្ទើរមិនជឿថារឿងនេះអាចមានវគ្គថ្មីផង។
ខ្សែភាពយន្ត “Toy Story” បានចេញវគ្គ១នៅឆ្នាំ១៩៩៥ វគ្គ២ នៅឆ្នាំ១៩៩៩ និងវគ្គ៣ នៅឆ្នាំ២០១០ ដោយ៣វគ្គនេះអាចរកចំណូលបានជាង ២ពាន់លានដុល្លារពីជុំវិញពិភពលោក។ “Toy Story” វគ្គ៤ នឹងអាចចេញបញ្ចាំងនៅរោងភាពយន្ត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ៕