កម្មវិធីArtist of the Month-ខែមីនាឆ្នាំ ២០១៥ Smart បានផ្ដល់ឱកាសឈ្នះតែម្តងគត់ក្នុងបទពិសោធន៍មួយជីវិត – រង្វាន់ចំនួន១០កន្លែង ដើម្បីធ្វើដំណើរទៅទស្សនាតារាល្បី Katy Perry ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅទីក្រុងបាងកកប្រទេសថៃ។
កាលពី ថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០១៥ ក្រុមហ៊ុនSmart មានក្តីរំភើបរីករាយសូមប្រកាសថា តារា Katy Perryជាតារា ប្រចាំខែ មីនារបស់Smart។ គោលបំណងនៃយុទ្ធនាការArtist of the Month (កម្មវិធីតារាឯកប្រចាំខែ) គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជំនាន់ថ្មីរបស់ក្រុមហ៊ុន Smartដែលកើនទ្បើងជាលំដាប់ និងដើម្បីនាំយកតារាកំពូលៗ ឱ្យកាន់តែជិតអតិថិជននៅក្នុងប្រទេសកម្ពុជា!
តារាកំពូលប្រចាំខែនេះគឺតារាស៊ិចស៊ីស្រស់ស្អាតកញ្ញា Katy Perryមកពីរដ្ឋ California សហរដ្ឋអាមេរិច។ ក្រុមហ៊ុន Smart សូមប្រកាសការចាប់រង្វាន់ផ្សងសំណាង ឈ្នះ ដំណើរទស្សនាការប្រគំតន្ត្រី Katy Perryផ្ទាល់នៅទីក្រុងបាងកកនៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០១៥។ Smartនឹងទទួលខុសត្រូវទាំងអស់រួមមានសំបុត្រយន្តហោះការធ្វើដំណើរ ផ្សេងៗ ការស្នាក់នៅ អាហារ និងប្រាក់ហោប៉ៅ ជាពិសេសសំបុត្រVIPចូលទស្សនាការប្រគំតន្ត្រី Katy Perry។
*អ្នកឈ្នះត្រូវមានលិខិតឆ្លងដែនផ្ទាល់ខ្លួនហើយមានសុពលភាព។
ដើម្បីដាក់សម្លេង Smart Tunes គ្រាន់តែផ្ញើសារលេខកូដបទចម្រៀងខាងក្រោមណាមួយទៅ 855ឬ ដោយគ្រាន់តែចុច *987 # ដើម្បីរើសបទចម្រៀងល្បីរបស់ Katy Perry គឺ:
នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Thomas Hundt បានមានប្រសាសន៍ថា “កម្មវិធី Artist of the Month គឺជាកម្មវិធីដែរផ្តល់ជូនភាពអស្ចារ្យផ្សេងៗ ចំពោះអតិថិជនរបស់យើង។ វាជាឱកាសដ៏អស្ចារ្យមួយដើម្បីបង្ហាញថាក្រុមហ៊ុន Smartគឺជាក្រុមហ៊ុនមានការច្នៃប្រឌិតថ្មី ទស្សន:វិស័យឆ្ពោះទៅមុខ ដឹងច្បាស់ពីអ្វីដែលអតិថិជនរបស់ខ្លួនចង់បាន។” លោកបានបន្ថែមទៀតថា“វាគឺជាឱកាសដ៏រំភើបសម្រាប់អតិថិជនរបស់យើង ក្នុងការឃើញតារាចំរៀង សិចស៊ី លំដាប់អន្តរជាតិ Katy Perry ផ្ទាល់នៅលើឆាកប្រគំតន្ត្រីខ្ញុំប្រាកដថាអ្នកដែលមានសំណាង ឈ្នះចំនួន ១០ នាក់នេះនឹងចងចាំបទពិសោធន៍នេះជារៀងរហូត!”។
កម្មវិធីArtist of the Monthឬ (កម្មវិធីតារាឯកប្រចាំខែ) បានកន្រ្ទាក់អារម្មណ៍ប្រជាជនទូទាំងប្រទេស។ កាលពីខែមុនតារាចម្រៀង Taylor Swiftបានធ្វើឱ្យអតិថិជនរបស់ Smart រាប់ម៉ឺននាក់ប្រញាប់ប្រញាល ជ្រើសរើសបទល្បីរបស់នាងធ្វើជា Smart Tunesរបស់ពួកគេដើម្បីឈ្នះអាវក្រហម (original) របស់នាង។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីនេះសូមចូលមើលwww.smart.com.kh ឬ fb.com/smartaxiata ឬទូរសព្ទ 888 / 010 200 888។
អំពី Smart
ក្រុមហ៊ុន Smart Axiata Co. , Ltdជាក្រុមហ៊ុនទូរគមនាគមន៍ចល័តធំជាងគេទីពីររបស់ប្រទេសកម្ពុជាកំពុងបម្រើ អតិថិជន ៦,៥លាននាក់ស្ថិត ក្រោម Smart brand។ នៅក្នុងខែមករាឆ្នាំ ២០១៤ ក្រុមហ៊ុន Smart បានបើកដំណើរការបណ្តាញ 4G LTE របស់ខ្លួននិងក្លាយជាប្រតិបត្តិករទូរសព្ទចល័តលើកដំបូងនៅក្នុងប្រទេស កម្ពុជាដែលផ្តល់សេវា 4G។ ក្រុមហ៊ុន Smart ក៏បានផ្តល់នូវសេវាអ៊ិនធឺណិតតាមទូរសព្ទចល័ត 2G, 2.5G, 3G និង 3.75G សម្រាប់សេវាកម្មអ៊ិនធឺណិតលើទូរសព្ទដៃចុងក្រោយបំផុតក៏ដូចជាសេវា Roaming អន្តរជាតិនៅទូទាំងជាង ១៥០ប្រទេស។
បណ្តាញគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយគឺអាចរកបាននៅគ្រប់ ខេត្តក្រុងចំនួន ២៥ក្នុងប្រទេសកម្ពុជា។ កម្លាំងពលកម្មរបស់ក្រុមហ៊ុនមានជាង ៩០០នាក់ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តដល់អតិថិជនបុគ្គលិក និងប្រជាជនកម្ពុជា ផ្តល់នូវការសន្យារបស់ខ្លួនក្នុងការធ្វើអោយប្រសើរឡើងនូវជីវិតរបស់ពួក គេ។ ” Smart ជិវិតរស់រវើក”
ចេញផ្សាយដោយ
ក្រុមហ៊ុន Smart Axiata Group Co. , Ltd.
ផ្ទះលេខ464A មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ: +855 10 201 000
Smart Axiata តាមរយៈ www.smart.com.kh