កំពូល Smartphone ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung គឺ Galaxy S6 និង S6 Edge អេក្រង់កោងសងខាង ត្រូវបានប្រកាសកាលពីយប់មិញ ដែលពិតជាមានរាងស្អាត ស្តើងជាងស៊េរីមុនៗដាច់តែម្តង។
ពិតជាមិនខុសពីអ្វីដែល បានបែកធ្លាយកន្លងមកពិតមែន ដែលថា GS6 និង GS6 Edge អេក្រង់កោងមានរាងស្តើង (៦,៨ម.ម) ជាង iPhone 6/6 Plus (៦,៩ម.ម) ទៅទៀត និងមានផ្នែកគែមស្រោបដោយអាលុយមីញ៉ូមយ៉ាងរលើបរលោង។
លក្ខណៈសម្បត្តិរបស់ Galaxy S6៖
-អេក្រង់៖ ៥,១អ៊ីញ និងមាន Resolution 1440 x 2560 pixels
-កញ្ចក់ការពារ៖ Corning Gorilla Glass 4
-Memory៖ 32/64/128 GB (គ្មានរន្ធដោត microSD Card), RAM 3GB
-កាមេរ៉ា៖ ក្រោយ 16MP (អាច Record វីដេអូបានកម្រិត 4K) និងមុខ 5MP (ថតច្បាស់ដោយមិនប្រើ Flash)។ មុខងារកាមេរ៉ាបើកប្រើពេលតែ ០,៧វិនាទីប៉ុណ្ណោះ
-OS៖ Android, v5.0 (Lollipop)
-Chip៖ Exynos 7420
-CPU ពីរប្រភេទ៖ ទីមួយ Quad-core Cortex-A53 ល្បឿន 1.5 GHz និងទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz
-គ្មានមុខងារការពារការជ្រាបទឹកដូច GS5 នោះទេ
-ថាមពលថ្ម៖ 2550 mAh (សាកថ្មរយៈពេល ១០នាទីអាចប្រើបាន៤ម៉ោង)
-មានមុខងារ Samsung Pay ដូច Apple Pay ដែរ
-អាចផ្ទុកឯកសារលើ OneDrive បាន 115GB
-តម្លៃ៖ ៧៨០ ដុល្លារ (32GB), ៨៩០ដុល្លារ (64GB) និង ១០០០ពាន់ដុល្លារ (128GB)។ នេះជាតម្លៃនៅអឺរ៉ុប។ ដាក់លក់នៅថ្ងៃទី ១០ខែមេសា៕
លក្ខណៈសម្បត្តិរបស់ Galaxy S6 Edge៖
-អេក្រង់៖ ៥,១អ៊ីញ និងមាន Resolution 1440 x 2560 pixels
-កញ្ចក់ការពារ៖ Corning Gorilla Glass 4
-Memory៖ 32/64/128 GB (គ្មានរន្ធដោត microSD Card), RAM 3GB
-កាមេរ៉ា៖ ក្រោយ 16MP (អាច Record វីដេអូបានកម្រិត 4K) និងមុខ 5MP (ថតច្បាស់ដោយមិនប្រើ Flash)។ មុខងារកាមេរ៉ាបើកប្រើពេលតែ ០,៧វិនាទីប៉ុណ្ណោះ
-OS៖ Android, v5.0 (Lollipop)
-Chip៖ Exynos 7420
-CPU ពីរប្រភេទ៖ ទីមួយ Quad-core Cortex-A53 ល្បឿន 1.5 GHz និងទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz
-គ្មានមុខងារការពារការជ្រាបទឹកដូច GS5 នោះទេ
-ថាមពលថ្ម (ថ្មមិនអាចដោះបាន)៖ 2600 mAh (សាកថ្មរយៈពេល ១០នាទីអាចប្រើបាន៤ម៉ោង)
-មានមុខងារ Samsung Pay ដូច Apple Pay ដែរ
-អាចផ្ទុកឯកសារលើ OneDrive បាន 115GB
-តម្លៃ៖ ៩៥០ ដុល្លារ (32GB), ១០៦០ដុល្លារ (64GB) និង ១១៧០ដុល្លារ (128GB)។ នេះជាតម្លៃនៅអឺរ៉ុប។ ដាក់លក់នៅថ្ងៃទី ១០ខែមេសា៕