គេ តែងសង្កេតឃើញយុវវ័យបច្ចុប្បន្នងាកមកប្រើប្រាស់កាបូបដាក់គ្រឿង អេឡិចត្រូនិកនេះ ដែលមើលទៅមានលក្ខណៈស្រស់ស្អាតបែបថ្មីស៊ីវិល័យ។
កាបូបនេះមានឈ្មោះថា Ultra Thin Portable Bag ផលិតនៅប្រទេសចិន អាចដាក់បាន iPad, Tablet, ទូរសព្ទ, កាបូបលុយ, សៀវភៅ, ប៊ិច, ឆ្នាំងសាក និងរបស់របរជាច្រើនទៀតរហូតដល់ទំហំ១០,២អ៊ីញ។ វាងាយស្រួលក្នុងការស្ពាយពាក់ឆៀងនឹងស្មា ហើយអាចទម្លាក់កាបូបមកខាងក្រោយខ្នងក៏បាន មកខាងមុខផ្អឹបជាប់នឹងដើមទ្រូងក៏បាន។
កាបូបដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតនេះ អាចការពារឧបករណ៍អេឡិចត្រូនិកកុំឲ្យឆ្កូត ចូលធូលី និងរងសំណើមផ្សេងៗ។ តម្លៃកាបូបនេះប្រហែលជា១៥ដុល្លារ។