ការ ប្រកួតប្រជែងរូបថតប្រចាំឆ្នាំ លើគេទំព័រអាមេរិក Smithsonian.com បានចាប់ផ្ដើមហើយ ដោយមានបេក្ខជនជាច្រើន យករូបថតមកប្រកួត ដែលក្នុងនោះក៏មានរូបរូបថត របស់អ្នកជំនាញអាស៊ីដែរ។
ការប្រកួតរូបថតលើកទី១២នេះ ចែកចេញជា៦ផ្នែក ឬ Category ដូចជា The Natural World, Travel, People, Americana, Altered Images និង Mobile។ ជុំវិញការដាក់ពិន្ទុ អាស្រ័យលើអ្នកអាន បើអ្នកអានបោះឆ្នោតពេញចិត្តច្រើន រូបនោះនឹងជាប់។ ចំណែកការបោះឆ្នោតបានចាប់ផ្ដើមហើយក្នុងថ្មីៗនេះ ដែលមានរយៈពេលរហូតដល់ថ្ងៃ៣០ ខែមិនា ឆ្នាំ២០១៥។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី៣១ ខែមិនា។
មានរូបជាច្រើន ត្រូវបានគេហទំព័រខាងលើ ឱ្យជាប់ជារូបប្រកួតប្រជែងចុងក្រោយ (Finalists) តែ Sabay សូមលើកយកតែ៦សន្លឹកមកបង្ហាញប៉ុណ្ណោះ។
១. ផ្នែក People៖ ថតដោយ Viet Phuong Tran។ ក្មេងប្រុសពីនាក់លោតទឹកទន្លេក្បែរភូមិ Nghiem Xuyen ទីក្រុងហណូយ
៣. ផ្នែក Americana ៖ ថតដោយ Anne Marcom នៅអាមេរិក
៤. ផ្នែក Natural World ៖ ថតដោយ Nicolas Reusens ទីក្រុងMadrid ប្រទេសអេស្ប៉ាញ
៥. ផ្នែក Natural World ៖ ថតដោយ Ray Collins នៅអូស្ត្រាលី
៦. ផ្នែក Natural World៖ ថតដោយ Alvaro Cubero Vega នៅកូស្តារីកា