មាន អាហារជាច្រើនអាចជួយបង្កើនចំណង់ផ្លូវភេទបាន ប៉ុន្តែទន្ទឹមនឹងនោះមានក៏អាហារមួយចំនួនទៀតពេលដែលញ៉ាំវារួច ទៅអាចនឹងបំផ្លាញសេចក្ដីសុខរឿងលើគ្រែក៏មានដែរ។ ជាក់ស្ដែងប្រភេទអាហារ៩មុខខាងក្រោមនេះ អ្នកមិនគួរទទួលទានថ្ងៃនេះទេ ប្រសិនបើមានគម្រោងចង់រួមភេទយប់នេះ៖
១. ឈីស (Cheese)
Cheese ត្រូវបានគេចាត់ទុកថាជាឃាតកបំផ្លាញចំណង់ផ្លូវភេទ ព្រោះការទទួលទានវាច្រើន អាចសម្លាប់ចំណង់ផ្លូវភេទរបស់ភាគីបុរសដោយមិនដឹងខ្លួន។
២. សណ្ដែក
ពេលញ៉ាំសណ្ដែកឆ្អែត អាចបណ្ដាលឲ្យមានជំងឺហើមពោះ ឬចុកឆ្អល់ ដែលអាចធ្វើឲ្យពិបាកក្នុងការប្រតិបត្តិការលើគ្រែ។
៣. Hot dog
ការទទួលទាន Hot dog អាចធ្វើឲ្យស្ទះសរសៃឈាមឡើងទៅទ្វារមាស និងលិង្គបាន ដូចនេះហើយវាអាចបំផ្លាញអារម្មណ៍ ឬក៏គ្មានថាមពលចង់រួមភេទសោះក៏មានដែរ។
៤. ជីរអង្កាម
នៅក្នុងជីរអង្កាមមានសារធាតុមេនថល ដែលអាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone (អ័រម៉ូនភេទ) បាន និងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះភ្លាមៗ។
៥. ភេសជ្ជៈប៉ូវកម្លាំង
ជាធម្មតានៅក្នុងភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិថ្នាំគីនីន ដែលគេប្រើសម្រាប់ជាធ្វើឲ្យភេសជ្ជៈមានរសជាតិឈ្ងុយឆ្ងាញ់។ ប៉ុន្តែប្រភេទថ្នាំគីនីនជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយពេលផឹកវាទៅនឹងបណ្ដាលឲ្យមុខងារផ្លូវភេទថយចុះ ដូច្នេះចៀសវាងញ៉ាំវាមុនពេលរួមភេទ។
៦. ដំឡូងបំពង
អ្នកអាចមានអារម្មណ៍ល្អពេលបរិភោគដំឡូងរួច ប៉ុន្តែក្រោយបន្តិចមក កម្រិតថាមពលនឹងធ្លាក់ចុះយ៉ាងលឿន ដែលបណ្ដាលឲ្យមានអារម្មណ៍មិនល្អភ្លាម ព្រោះតែដំឡូងទាំងនោះត្រូវបានគេចម្អិនក្នុងប្រេងដែលគ្មាន គុណភាព។
៧. តៅហ៊ូ
តៅហ៊ូ គឺជាអាហារធ្វើឡើងពីសណ្ដែកសៀងដែលមានផ្ទុកសារធាតុ phytoestrogens ដែលអាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone បាន។ ដើម្បីបានឡើងឋានសួគ៌យ៉ាងស្រស់ស្រាយ វិធីល្អបំផុតគឺមិនគួរញ៉ាំតៅហ៊ូទេ។
៨. អាហារកំប៉ុង
អាហារកំប៉ុងខ្វះសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលមិនអាចឲ្យអ្នកប្រតិបត្តិរឿងលើគ្រែបានរលូនទេ។
៩. ស្រាក្រហមច្រើនជ្រុល
ការផឹកស្រាក្រហមក្នុងកម្រិតមធ្យម អាចបង្កើនលំហូរឈាម ខណៈពេលអ្នកកំពុងសោយសុខលើគ្រែ។ ប៉ុន្តែបើអ្នកទទួលច្រើនហួសកម្រិតវិញ វានឹងធ្វើឲ្យអ្នកបំភ្លេចរឿងលើគ្រែបាន ដូចនេះប្រសិនបើអ្នកចង់បានភាពសុខស្រួល គួរតែញ៉ាំតិចតួចបានហើយ។