23មីនា
2015–ភ្នំពេញ៖ ក្រុមហ៊ុន Microsoft បានប្រកាសចេញលក់ Lumia 532
ស៊ីមពីរជាផ្លូវការនៅប្រទេសកម្ពុជាហើយ ក្នុងតម្លៃដ៏ពិសេស
ហើយថែមទាំងមានថែមជូនស៊ីមកាត Smart ដែលអាចប្រើអ៊ិនធឺណិត 8GB
(2GB/ខែ រយៈពេល 4 ខែ) ដោយឥតគិតថ្លៃ។
Lumia 532 គឺជាស្មាតហ្វូនដែលមាន CPU ប្រភេទ Quad Core មានការរចនាល្អវិចិត្រ មានមុខងារ Glance Screen (សម្រាប់បង្ហាញម៉ោង និងព័ត៌មានថ្មីៗនៅលើអេក្រង់ទូរស័ព្ទកំពុងជាប់សោ) មានកាមេរ៉ាមុខ និង Memory ធំជាងមុន ដែលនឹងជួយឲ្យអ្នកប្រើប្រាស់សម្រេចគោលបំណងរបស់ខ្លួនជាមួយនឹង បទពិសោធន៍ដ៏ប្រសើរបំផុតពី Microsoft ដូចជា៖
-ផ្លាស់ប្តូរពីការនិយាយទូរស័ព្ទទៅជា Skype Video Call ភ្លាមៗដោយពុំចាំបាច់ចុចបិទទូរស័ព្ទ ហើយទៅបើកកម្មវិធី Skype ឡើយ ។
-អាន ពិនិត្យ កែតម្រូវ និងផ្ញើឯកសារ ឬទិន្នន័យផ្សេងៗ ជាមួយនឹងកម្មវិធី Microsoft Office ដំឡើងរួចជាស្រេច ។
-ផ្ទុករូបភាព វីដេអូឃ្លីប ឯកសារ Office ប្រកបដោយសុវត្ថិភាព ជាមួយនឹងទូឯកសារអនឡាញ OneDrive ដែលអាចផ្ទុកបានរហូតដល់ទៅ 30GB។
-គ្រប់គ្រងអ៊ីមែលការងារ និងអ៊ីមែលផ្ទាល់ខ្លួនបានគ្រប់ទីកន្លែងយ៉ាងងាយស្រួល ជាមួយនឹងកម្មវិធី Microsoft Outlook។
-ថតរូបភាពបានលឿន និងងាយស្រួលជាមួយនឹងកម្មវិធីថតរូប Lumia Camera ឬ Lumia Selfieដែលអាចកែរូប និងបញ្ចូលទៅក្នុងបណ្ដាញសង្គមបានភ្លាមៗបន្ទាប់ពីថតរូបភាពរួច។
-តុបតែងអេក្រង់ទូរស័ព្ទបានទៅតាមចំណង់ចំណូលចិត្ត ជាមួយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែលអាចនឹងទទួលបាន Update ជាបន្តបន្ទាប់ទៅថ្ងៃមុខ និង Live Folders ។ល។
ស្របពេលនឹងការប្រកាសចេញលក់ Lumia 532 ស៊ីមពីរនេះ លោក Rahul Karve អគ្គនាយកនៃប្រតិបត្តិការ Microsoft Devices នៅកម្ពុជាបានលើកឡើងថា៖
ការច្នៃប្រឌិតថ្មីៗគឺសម្រាប់មនុស្សគ្រប់រូប ហើយយើងតែងបានខិតខំរិះរេដាក់បញ្ចូលនូវភាពច្នៃប្រឌិតថ្មីៗទៅ ក្នុងស្មាតហ្វូនតម្លៃទាប ។ Lumia 532 នឹងក្លាយទៅជាជម្រើសដ៏ឆ្លាតវៃរបស់យុវជន ជាពិសេសនិស្សិត និងអ្នកបម្រើការងារវិជ្ជាជីវៈវ័យក្មេង ដែលត្រូវការឧបករណ៍អេឡិចត្រូនិកចល័តដើម្បីជួយឲ្យពួកគេសម្រេច លទ្ធផលការងារតាមរយៈកម្មវិធី Microsoft Office, Skype, OneDrive, OneNote។ល។ ហើយថែមទាំងទទួលបាននូវការកម្សាន្តតាមរយៈ Apps និង (Xbox) Games ក្នុងពេលតែមួយ។
អមជាមួយនឹងប្រព័ន្ធប្រតិបត្តិការអភិវឌ្ឍន៍ថ្មីដែលមានភាពងាយ ស្រួលក្នុងការប្រើប្រាស់ ហើយឆ្លុះបញ្ចាំងឲ្យឃើញពីបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ទៀត ផងនៅ, Lumia 532 ផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនឡើងចំពោះអ្នកដែលតែងយកចិត្តទុក ដាក់ខ្ពស់លើប្រសិទ្ធភាពនៃការចាយវាយរបស់ខ្លួន។
ទន្ទឹមនឹងនេះលោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata Co បានមានប្រសាសន៍ថា៖ យើងមានសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះភាពជាដៃគូជាមួយនឹង ក្រុមហ៊ុន Microsoft ក្នុងការផ្តល់អ៊ិនធឺណិតក្នុងតម្លៃកាន់តែប្រសើរឡើងដល់អ្នកប្រើ ប្រាស់។
ក្រុមហ៊ុន Smart មានបណ្ដាញអ៊ីនធឺណិតធំជាងគេបង្អស់នៅប្រទេសកម្ពុជា គ្របដណ្ដប់ល្អបំផុតនៅតាមបណ្ដាផ្លូវជាតិនានាដូចជាពីសៀមរាបមក ភ្នំពេញ និងទៅខេត្តព្រះសីហនុជាដើម។ យើងគឺជាក្រុមហ៊ុនដែលផ្តល់សេវា 4G LTEទីមួយ និងតែមួយគត់នាពេលបច្ចុប្បន្ននេះ។ យើងមានអ្នកប្រើប្រាស់បច្ចុប្បន្នប្រមាណ 6,5 លាន ហើយ និងទទួលអ្នកប្រើប្រាស់ថ្មីៗរាប់ពាន់នាក់ថែមទៀតក្នុងមួយថ្ងៃៗ។ បច្ចុប្បន្ននេះ នៅមានអ្នកប្រើប្រាស់ជាច្រើនមិនទាន់អាចប្រើប្រាស់អ៊ិនធឺណិតនៅឡើយ ដោយសារពុំមានលទ្ធភាពជាវស្មាតហ្វូនតម្លៃខ្ពស់។ ស្មាតហ្វូន Lumia 532 រួមជាមួយនឹងការផ្តល់ជូននូវអ៊ីនធឺណិត 2GB/ខែ រយៈពេល 4 ខែពី Smart ផងនោះ គឺពិតជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតិថិជនដែលឈានជើងចូលក្នុង ពិភពអ៊ិនធឺណិតលើកដំបូង។
Lumia 532 ចាប់ផ្តើមចេញពីថ្ងៃនេះតទៅក្នុងតម្លៃលក់រាយប្រមាណ $109 ដុល្លារសហរដ្ឋជាមួយនឹងជម្រើសច្រើនពណ៌ដូចជា ខ្មៅ ស ទឹកក្រូច និងបៃតង។
សង្ខេបអំពី Lumia 532 Dual SIM

Lumia 532 Dual SIM | |
Operating system | Windows Phone 8.1 with Lumia Denim |
HERE location services | Free global HERE Maps and HERE Drive+Free HERE Transit available in the Store |
Display | 4”WVGA LCD 800×480 screen |
Battery | 1560mAhbattery |
Processor | 1.2 GHz quad-core Qualcomm Snapdragon 200 processor |
Main camera | 5 MP FF, Lumia Camera |
Front facing camera | VGA |
Memory | 8GB + 30GB free OneDrive, micro SD up to 128GB |
Dimensions | 136.3g |