អ្នក ចាត់ការក្រុម Bayern Munich លោក Pep Guardiola បាននិយាយថាមិនឱ្យក្រុមយក្សនៅអាល្លឺម៉ង់ទទួលរកភាពអាម៉ាស់ ក្នុងដីខ្លួនឯងដូច Real Madrid កាលពីយប់មិញនោះទេ ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ពេលប៉ះក្រុម Shakhtar Donetsk នៅម៉ោង២:៤៥នារីរំលងអាធ្រាត្រនេះ។
ក្រុម Bayern Munich កាលពីជើងទី១នៅទឹកដី Shakhtar បានត្រឹមស្មើ ០-០ ខណៈដែលយប់នេះលោក Pep បាននិយាយការពារទុកមុនថា៖ “ខ្ញុំមានទំនុកចិត្តខ្ពស់ណាស់ថាក្រុមយើងមិនដូច Real Madrid នោះទេ។ រាត្រីនេះខ្ញុំជឿជាក់លើកូនក្រុមទាំងអស់ថានឹងអាចធ្វើឱ្យអ្នក គាំទ្រសប្បាយចិត្តបាន។ ត្បិតតែខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំមានគោលបំណងខ្ពស់។ វាពិតជាបញ្ហាធំណាស់ប្រសិនបើយើងចាញ់ក្រុមដែលអន់ជាងយើងឆ្ងាយ នោះ”។
Bayern Munich ជាក្រុមខ្លាំងជាងគេប្រចាំប្រទេសអាល្លឺម៉ង់ ខណៈដែលតាំងពីបើករដូវកាលថ្មីនេះមកពួកគេស្គាល់ការចាញ់តែម្ដង គត់ក្នុង២៤ប្រកួតកន្លងមកនៅក្របខ័ណ្ឌ Budesliga របស់អាល្លឺម៉ង់។ តាំងពីវគ្គចែកពូលក្នុងពានរង្វាន់ Champions League ក្រុមលោក Pep មិនដែលអនុញ្ញាតឱ្យក្រុមណាមកស៊ុតចូលក្នុងដីរបស់ពួកគេនោះទេ។