ក្នុង ការប្រកួតកាលពីយប់មិញនេះ ក្រុម Real Madrid ចាញ់ Barcelona ២-១ ដែលក្នុងនោះ មានបាល់គ្រាប់របស់ Gareth Bale ត្រូវអាជ្ញាកណ្ដាលខ្សែបន្ទាត់លើកទង់ Offside។ មានអ្នកគាំទ្រមួយចំនួនបានឆ្ងល់ថាហេតុអ្វីបាល់នោះ offside ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថាវាពិតជាបាល់ offside ពិតមែន ដោយសារតែបាល់បានប៉ះក្បាល Ronaldo ដែលឈរនៅតំបន់ Offside មុនទៅដល់ជើងរបស់ Bale។
ប្រសិនបើមិនមានបញ្ហាអ្វីកើតឡើងទេ គឺមានន័យថាលទ្ធផលនៅយប់មិញអាចប្រែប្រួលបាន ព្រោះថា ក្រុមទាំងពីរនេះស្មើគ្នា ១-១ នៅពេលនោះ បើ Real Madrid បាន១គ្រាប់នោះទៀត គឺត្រូវនាំមុខ២-១ ទៅហើយត្រឹមតង់ទី១។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះគ្រាប់បាញ់របស់ Bale នោះ? ចង់ដឹងច្បាស់ សូមមើលវីដេអូខាងក្រោម៖