តារា ចម្រៀង K-Pop នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាមានសម្រស់ស្រស់ដូចផ្កា ប៉ុន្តែបើងាកទៅមើលវិស័យផ្សេងទៀតវិញ ក៏មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះដែរ។ តួយ៉ាងដូចកីឡាការិនីស្គីទឹកកក Kim Yuna ដែលប្រិយមិត្តបានស្គាល់រួចមកហើយអីចឹង រូបនាងស្អាតមិនចាញ់តារាចម្រៀងឬភាពយន្តផ្សេងទៀតនោះទេ។
ចុះមានតែម្នាក់នេះទេឬ? មិនមែននោះទេ វិស័យកីឡានៅកូរ៉េខាងត្បូងមានការរីកចម្រើនខ្លាំងណាស់ដូច្នេះ មនុស្សស្អាតៗក្នុងវិស័យនេះក៏មិនតិចនោះដែរ។ ខាងក្រោមនេះ Sabay នឹងបង្ហាញនារីស្រស់ស្អាតលេងកីឡា៤នាក់ដែលមានសម្រស់ស្រស់លើសគេ ប្រចាំប្រទេសកូរ៉េខាងត្បូង៖
១. កីឡាការិនីបុកប៊ីយ៉ា Cha Yu Ram
Cha Yu Ram ជាកីឡាការិនីបុកប៊ីយ៉ាដែលមានវ័យ២៨ឆ្នាំហើយ ប៉ុន្តែបើនិយាយពីសម្រស់របស់ម្ចាស់មេដាយមាសឆ្នាំ២០០៩ ក្នុងព្រឹត្តិការណ៍ Asian Indoor Games រូបនេះវិញ គឺមិនឱ្យចាញ់តារាចម្រៀងល្បីៗនោះទេ។
២. កីឡាការិនីហែលទឹក Jung Darae
Jung Darae កីឡាការិនីហែលទឹកដែលទើបតែមានវ័យ២៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ហែលទឹកចម្ងាយ ២០០ម៉ែត្រទៅហើយកាលពីឆ្នាំ២០១០។
៣. កីឡាការិនីផ្នែកកាយសម្ព័ន្ធ Son Yeo Jae
Son Yeo Jae ជាកីឡាការិនីផ្នែកកាយសម្ព័ន្ធម្នាក់ដែលលេចធ្លោមែនទែនសម្រាប់ ប្រទេសកូរ៉េខាងត្បូង។ ខណៈដែលព្រឹត្តិការណ៍ Asian Games 2014 ដែលព្រឹត្តិទៅនៅស្រុកកំណើតរបស់នាងនោះ នារីវ័យ២០ឆ្នាំរូបនេះក៏ជាអ្នកឈ្នះមេដាយមាសម្នាក់ផងដែរ។
៤. កីឡាការិនីស្គីទឹកកក Kim Yuna
Kim Yuna ជាកីឡាការិនីស្គីទឹកកកម្នាក់ដែលមានសម្រស់លើសគេនៅប្រទេសកូរ៉េ ខាងត្បូង។ ទន្ទឹមនឹងមានរូបសម្រស់ស្រស់ស្អាតនេះដែរ រូបនាងក៏ជាម្ចាស់ពានរង្វាន់ Olympic Champion នៅឆ្នាំ២០១០ ផងដែរ។