សេវា កម្មវគ្គបណ្ដុះបណ្ដាល តាមបទដ្ឋានអន្តរជាតិ ជាភាសាអង់គ្លេស និងបែបបច្ចេកវិទ្យា ដែលទទួលការគាំនៅប្រទេសថៃច្រើនឆ្នាំកន្លងមក ពេលនេះបានមកដល់ កម្ពុជា ក្រោមការចាប់ដៃរវាងក្រុមហ៊ុន First Cambodia និង AiT គឺមជ្ឈមណ្ឌល First Train4។
កញ្ញា ហង់ ចាន់ណារ៉ែន ប្រធានផ្នែកពាណិជ្ជកម្ម First Train4 ថាមជ្ឈមណ្ឌលនេះ ផ្ដល់ជូនអតិថិជន នូវការបណ្ដុះបណ្ដាលដោយផ្ដោតលើ គុណភាព។ លក្ខណៈពិសេសគឺ សាស្ត្រាចារ្យសុទ្ធជាជនបរទេស ដែលមានបទពិសោធន៍ ធ្លាប់បម្រើការនិងបង្រៀននៅសាលាល្បីៗ។
«ដូចជាផ្នែក CISCO គឺសុទ្ធតែជាបុគ្គលិករបស់ CISCO បើ ComTIA គឺមកពី ComTIA។ អីចឹងវាដូចសេវាកម្មអីចឹង សេវាបណ្ដុះបណ្ដាល ដូចថាក្រុមហ៊ុនអាជីវកម្មណាគាត់ត្រូវការ បណ្ដុះបណ្ដាលបុគ្គលិក អីចឹងយើងផ្ដល់ឲ្យគាត់ គឺមានគុណភាពពិតៗ ហើយវិញ្ញាបនបត្រ បានដោយឆ្លងកាត់តេស្តកម្រិតអន្តរជាតិពីក្រៅមក ពីសាលាល្បីៗព្រោះយើងមានដៃគូនៅទីនោះ»។
កញ្ញា ណារ៉ែន ពុំបង្ហើបថាវគ្គបណ្ដុះបណ្ដាលនីមួយមានតម្លៃប៉ុន្មានទេ ដោយថាគឺអាស្រ័យលើទីផ្សារ។ វគ្គនីមួយៗយួរឬឆាប់ អាស្រ័យលើក្រុមហ៊ុនចង់បានគឺអាចចាប់ពី ៣ថ្ងៃ ១អាទិត្យ ឬ ២អាទិត្យ។ ណារ៉ែន ពន្យល់ថា នៅប្រទេសកម្ពុជាមានសាលាបណ្ដុះច្រើន តែ First Train4 យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ព្រោះព្រោះ First Train4 ជាក្រុមហ៊ុនកើតចេញពីក្រុមហ៊ុនបច្ចេកវិទ្យា។
វគ្គបណ្ដុះបណ្ដាលដែល First Train4 ផ្គត់ផ្គង់រួមមាន៖
អនុវត្តលើការគ្រប់គ្រងគម្រោង
ទំនាក់ទំនងភាសាអង់គ្លេសផ្នែកបដិសណ្ឋារកិច្ច
ការសរសេរភាសាអង់គ្លេសពាណិជ្ជកម្ម
ជំនាញធ្វើបទបង្ហាញ
ជំនាញផ្នែកកិច្ចប្រជុំ
បណ្ដុះបណ្ដាលជំនាញ CISCO
ការបណ្ដុះបណ្ដាលជំនាញ CompTIA
ណារ៉ែន ប្រាប់ពីសេវាកម្មទៀតថា៖ «បើក្រុមហ៊ុនណាគាត់ចង់ បណ្ដុះបណ្ដាលបុគ្គលិក គាត់រើសបានព្រោះយើងមាន Option (ជម្រើស) មកហ្វឹកហ្វឹននៅមជ្ឈមណ្ឌលយើងនៅ First Cambodia ឬបើបុគ្គលិកគាត់រវល់ មិនមានពេលច្រើនយើងទៅ Train កន្លែងគាត់»។
សាកសួព័ត៌មាននានាជុំវិញសេវាកម្មរបស់ មណ្ឌលមណ្ឌលហ្វឹកហ្វឺន First Trani4 អាចទាក់ទងកញ្ញា ហង់ ចាន់ណារ៉ែន តាមទូរសព្ទលេខ ០១២ ៩៦៦ ៥១៧៕