សណ្ឋាគារ សុខា ភ្នំពេញ ដែលមានតម្លៃ វិនិយោគ ១០០ លានដុល្លារ ស្ថិតនៅមុខទន្លេចតុមុខ ព្រះបរមរាជវាំងបានត្រូវបើកសម្ពោធនៅព្រឹកនេះ ក្រោយអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងដែលមានកម្ពស់ ១៦ ជាន់ នេះសាងសង់លើផ្ទៃដីទំហំ១៤ហិកតា រួមមានបន្ទប់សណ្ឋាគារ និងកន្លែងផ្សេងៗទៀត ដូចជា សាលសន្និសីទអន្តរជាតិ ស៉្បា កន្លែងរស់នៅដែលមានភាពប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងក្លិបកម្សាន្តទៀតផង។ នេះបើតាមការសែតភ្នំពេញប៉ុស្តិ៍។ ការសាងសង់នេះគ្រោងបញ្ចប់នៅឆ្នាំ២០១២ ប៉ុន្តែត្រូវពន្យារពេល។
តាមប្រភពដដែលគម្រោងសាងសង់អគារនេះអាចមានការកែប្រែចំនួនបន្ទប់សណ្ឋាគារដែល តាមការគ្រោងទុកអាចថយចុះពីចំនួន ៧៩៨បន្ទប់មកនៅត្រឹម៤៥៨បន្ទប់ហើយផ្នែកនៅសល់អាចត្រូវគេបង្កើត ជាខុនដូដែលមានចំនួន១៦០ Unit៕