MacBook ថ្មីអេក្រង់ ១២អ៊ីញ និង MacBook Pro អេក្រង់ ១៣អ៊ីញ (ទើបបន្ថែម Specs ថ្មី) ដែលប្រើ OS X សុទ្ធតែបំពាក់ដោយមុខងារ Force Touch (ការចុចខ្លាំងនិងយូរ) នៅលើ Trackpad ដោយផ្ដល់ភាពងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ ចំពោះការប្រើប្រាស់ម្រាមដៃ (លើ Trackpad)។ ដោយសារតែវាទើបតែថ្មីថ្មោង ដូច្នេះមានប្រិយមិត្តជាច្រើនពុំទាន់បានដឹងទេថា មុខងារ Force Touch នេះមានលក្ខណៈពិសេសដល់ទៅ១៥ចំណុចឯណោះ។ អញ្ចឹងទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីដឹងថា តើលក្ខណៈពិសេស ១៥ចំណុចរបស់ Force Touch នេះមានអ្វីខ្លះ?
១. កាប្តូរឈ្មោះ Folder ឬ File ណាមួយ (Rename any label) ដោយការចុចលើវាឱ្យខ្លាំងនិងយូរ
២. មើល File លក្ខណៈទ្រង់ទ្រាយធំ (Preview any file) ដោយគ្រាន់តែ Click លើវាឱ្យខ្លាំងនិងយូរ
៣. មើលកាលបរិច្ឆេទនៅក្នុងប្រតិទិន (Preview Calendar dates) ដោយគ្រាន់តែចុចលើវាឱ្យខ្លាំងនិងយូរ
៤. ចុចលើកាលបរិច្ឆេទណាមួយឱ្យខ្លាំងនិងយូរ ដើម្បីបង្កើត Event (Click on any date to create an event)
៥. កំណត់ទីតាំងនៅលើផែនទី (Drop a pin in Maps)
៦. ចុចពង្រីកឬបង្រួមផែនទី ដោយគ្រាន់តែចុចឱ្យខ្លាំងនិងយូរ (Pressure sensitive zoom in Maps)
៧. ចុចលើពាក្យណាមួយលើកុំព្យូទ័រឱ្យខ្លាំងនិងយូរ ដើម្បីមើលអត្ថន័យ (Lookup the definition of any word)
៨. ខាចម្រៀងទៅមុខ ឬទៅក្រោយ ដោយគ្រាន់តែចុចសញ្ញាព្រួញក្នុងវីដេអូឱ្យខ្លាំងនិងយូរ (Pressure sensitive fast forward)
៩. មើលកម្មវិធីដែលបានបើករួច ក្នុងពេលតែមួយ
១០. ចុច Mouse ស្តាំទៅលើ icon ណាមួយដែលនៅខាងស្តាំ Dock Bar ឱ្យខ្លាំងនិងយូរ ដើម្បីមើល Options (Right click on certain dock icons)
១១. កែឈ្មោះព័ត៌មានផ្សេងៗក្នុង Contacts (Edit contact details) ដោយចុចឱ្យខ្លាំងនិងយូរ
១២. បើឃើញលេខទូរសព្ទឬ Email Address ណាមួយ អ្នកគ្រាន់តែចុចលើវាឱ្យខ្លាំងនិងយូរ ដើម្បីដាក់ជា Contact ថ្មី (Add a contact with number or email address)
១៣. មើល Link ណាមួយលក្ខណៈទ្រង់ទ្រាយធំ ដោយគ្រាន់តែចុចលើវាឱ្យខ្លាំងនិងយូរ [Preview any link (Safari only)]
១៤. បដិសេធការឆ្លើយតបសារណាមួយ ដោយគ្រាន់តែចុចឱ្យខ្លាំងនិងយូរលើសារឬឈ្មោះអ្នកផ្ញើមក (Show Do Not Disturb options in Messages)
១៥. ចុចខ្លាំងលើ Trackpad ខ្លាំងឬខ្សោយ ដើម្បីបានទំហំបន្ទាត់ ដែលអ្នកចង់បាននៅលើ Preview App (Pressure sensitive drawing)៕