នៅ កន្លែងការងារនីមួយៗ មានបុគ្គលិកច្រើនប្រភេទ ដែលមានអត្តចរិតផ្សេងៗគ្នា ឯស្ទីលធ្វើការក៏ផ្សេងៗពីគ្នាដែរ ដែលជាហេតុបណ្ដាលឲ្យពេលខ្លះមានការស្អប់ ឬច្រណែននិន្ទាគ្នា។ តើធ្វើយ៉ាងណាដើម្បីកុំឲ្យមានគេស្អប់ ហើយបែរជាមកជាចូលចិត្តវិញនោះ? ខាងក្រោមនេះជាចំណុចសំខាន់៤ ដែលអាចឲ្យអ្នកមានគេចូលចិត្តច្រើននៅកន្លែងធ្វើការ៖
ជាការពិតណាស់មនុស្សគ្រប់គ្នាប្រាកដជាមានរបៀបធ្វើការផ្សេងៗ គ្នា ហើយអ្នកក៏មិនចង់ធ្វើខ្លួនឲ្យដូចមនុស្សនៅជុំវិញអ្នកដែរ។ ប៉ុន្តែអ្នកត្រូវតែធ្វើអ្វីឲ្យមានភាពស្រដៀងនឹងមនុស្សដទៃខ្លះដែរ ប៉ុន្តែមិនចំលងគេទាំងស្រុង។ ឧទាហរណ៍៖ ការស្លៀកពាក់ របៀបធ្វើការ វិធីនិយាយស្ដីអីជាដើម…។ បើពឹងផ្អែកលើរូបរាង ភាសា កម្រិតយល់ដឹងរបស់អ្នកធ្វើការកន្លែងតែមួយ គឺមានភាពប្រហាក់ប្រហែលគ្នាទេ ហើយធ្វើឲ្យអ្នកទាំងអស់គ្នាមើលទៅជាមិត្តរួមការងារមួយដ៏ល្អ។ ប៉ុន្តែត្រូវប្រយ័ត្នកុំធ្វើឲ្យនរណាម្នាក់គិតថាអ្នកកំពុងតែធ្វើ តម្រាប់តាមពួកគេឲ្យសោះ ព្រោះធ្វើឲ្យអ្នកនោះមានអារម្មណ៍ដូចជារឿងអស់សំណើចចំពោះអ្នកទៅវិញ។
២. នាំអ្នកផ្សេងនិយាយលេងពេលម៉ោងសម្រាក
មនុស្សភាគច្រើនមិនចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកពេកទេ ដូចនេះចូរនាំពួកគេនិយាយលេងពីអ្វីផ្សេងៗ ឬនាំនិយាយពីការធ្វើដំណើរកម្សាន្តវិញ ព្រោះធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ។
៣. កុំនិយាយដើមគេ
ពេលនិយាយដើមគេ សម្ដីរបស់អ្នកអាចឆ្លុះបញ្ចាំងបានថាអ្នកមិនមែនជាបុគ្គលិកល្អនោះ ទេ ហើយធ្វើឲ្យមិត្តរួមការងារចាត់ទុកសម្ដីអ្នកជាសំរាមទៅវិញ។ ការពិភាក្សារឿងគេ អាចឲ្យអ្នកដទៃគិតថា អ្នកជាមនុស្សទុកចិត្តមិនបាន និងថាជាមនុស្សមាត់ចាបមាត់ព្រាប ដឹងរឿងពីអ្នកនេះទៅនិយាយប្រាប់អ្នកនោះ ហើយអាចប៉ះពាល់ដល់ឱកាសឡើងតំណែងក៏មាន។
៤. ស្ដាប់ដំបូន្មាន
ការទទួលយកដំបូន្មានពីនរណាម្នាក់ដែលមានបទពិសោធន៍ច្រើនជាងនៅ កន្លែងធ្វើការ គឺបង្ហាញថាអ្នកជាមនុស្សអាចអភិវឌ្ឍទៅរកភាពរីកចម្រើនបាន៕