បន្ទាប់ ពីបានបង្ហាញខ្លួនជាផ្លូវការ Apple Watch ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ Apple Watch មិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានរចនាដោយភ្ជាប់មកជាមួយនឹងមុខងារ និងបច្ចេកវិទ្យាទំនើប ស្រដៀងទៅនឹងមុខងាររបស់ Android Watch ដូចជាមុខងារផ្ញើរសារ, Notification និង តាមដានពីសុខភាពជាដើម។ តែបើធ្វើការប្រៀបធៀបជាមួយនឹង Android Watch នោះក៏មានមុខងារមួយចំនួនដែល Apple Watch អាចធ្វើបាន តែ Android Watch មិនអាច។
ក្នុង Apple Watch មានមុខងារដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជូនចង្វាក់បេះដូងដែលបាន Record ទៅកាន់អ្នកប្រើប្រាស់ Apple Watch ផ្សេងទៀតបាន
អ្នកប្រើប្រាស់អាចទាញ (Scroll) និងពង្រីកបង្រួម (Zoom) ដោយប្រើប៊ូតុង (Digital Crown) ជំនួសឲ្យការចុចនៅលើអេក្រង់ (Touch Screen) ផ្ទាល់
នៅលើ Apple Watch អ្នកប្រើប្រាស់អាចគូររូបនៅលើអេក្រង់ និងអាចផ្ញើវាបានភ្លាមៗទៅកាន់អ្នកប្រើប្រាស់ Apple Watch ផ្សេងទៀត
អ្នកប្រើប្រាស់ក៏អាចផ្ញើលំញ័រ (Vibration) ទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀតផងដែរ