កាលពីពេលកន្លងទៅ ក្រុមហ៊ុន Dell បានបញ្ចេញ Laptop ម៉ូដែល DELL XPS 13 របស់ខ្លួន ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងរំពឹងទុកថា អាចផ្តួល MacBook Air ម៉ូដែលមុនរបស់ក្រុមហ៊ុន Apple។ តែឥឡូវនេះក្រុមហ៊ុន Apple ក៏បានបញ្ចេញ MacBook ជំនាន់ថ្មីមួយទៀតរបស់ខ្លួន ដែលត្រូវបានរចនាឡើងដោយមានរូបរាងស្អាត ស្ដើង និង មានទម្ងន់ស្រាលជាងម៉ូដែលមុន។ ចំពោះវត្តមានថ្មី តើ MacBook ទំហំ ១២ អ៊ីញនេះ អាចផ្ដួល DELL XPS 13 បានដែរឬអត់?
Laptop របស់ក្រុមហ៊ុនទាំងពីរនេះសុទ្ធតែមានរូបរាងស្អាត ទំនើប និងទទួលបានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ច្រើនដូចគ្នា តែចំពោះលក្ខណៈសម្បត្តិវិញ តើមួយណាល្អជាង?
លក្ខណៈសម្បត្តិ | MacBook | DELL XPS 13 |
អេក្រង់ | ១២ អ៊ីញ LED-backlit បច្ចេកវិទ្យា IPS កម្រិត Resolution 2,304 x 1,440 Pixels | ១៣,៣ អ៊ីញ UltraSharp QHD+infinity touch កម្រិត Resolution 3,200 x 1,800 Pixels |
វិមាត្រ | ទំហំ(២៨,០៤ x ១៩,៦៥ ស.ម), កម្រាស់ ១,៣១ ស.ម | ទំហំ(៣០,៤២ x ២០,០១ ស.ម), កម្រាស់ ១,៥២ ស.ម |
ទម្ងន់ | ០,៩ គ.ក | ១,១ គ.ក |
RAM | 8GB | 4GB |
CPU | 1.1GHz dual-core Intel Core M processor (4MB Cache, ដល់ 2.4GHz) | Intel Core i5-5200U Processor (3M Cache, ដល់ 2.70 GHz) |
ទំហំផ្ទុកទនិ្នន័យ | 256GB PCIe-based onboard flash storage | 128GB SSD |
ក្រាហ្វិក | Intel HD Graphics 5300 | Intel HD Graphics 5500 |
Webcam | 480p FaceTime camera | 720p HD webcam |
Port | USB-C, minijack | USB 3.0, SDXC card reader, mini DisplayPort, headset jack |
Keyboard | Full size, backlit keyboard | Full size, backlit keyboard |
ថាមពលថ្ម | 39.7-watt-hour | 52-watt-hour |
OS | Mac OS X Yosemite | Windows 8.1 |
តម្លៃ | ចាប់ពី ១២០០ដុល្លារឡើង | ចាប់ពី ១៣០០ដុល្លារឡើង |
សម្រាប់ប្រិយមិត្តវិញ តើនឹងជ្រើសរើសមួយណារវាង MacBook ១២ អ៊ីញ និង DELL XPS 13?