ពេល វេលាដែលប្រិយមិត្តកំពុងតែទន្ទឹងរង់ចាំយ៉ាងយូរ ជិតខិតមកដល់ហើយ។ កំពូល Smartphone សម្រាប់ដើមឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Samsung នឹងត្រូវប្រកាសនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ វេលាម៉ោង ៥លា្ងច ដែលត្រូវនឹងម៉ោង ១១យប់នៅកម្ពុជា។
អ្នកកាសែតរួមនឹងប្រិយមិត្ត ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង នៅជុំវិញពិភពលោក កំពុងតែអន្ទះសា ចង់ឃើញរូបរាងពិតប្រាករបស់ Galaxy S6 ដែលកន្លងមកល្បីថាតួរបស់វាទាំងមូលស្រោបដោយអាលុយមីញ៉ូមយ៉ាងរលើប រលោង និងមានកម្រាស់ស្រាលជាង ត្រកូល Galaxy មុនៗទៀត។
មិនត្រឹមតែ GS6 នោះទេ ដែលត្រូវបង្ហាញខ្លួន នៅមាន GS6 Edge អេក្រង់កោងទាំងសងខាងមួយម៉ូដែលទៀត នឹងត្រូវប្រកាសនៅយប់នេះ។
រូបរាងគំរូ Galaxy S6 និង S6 Edge
នេះជា Specs ដែលបានបែកធ្លាយជាហូរហែកន្លងមក៖
-អេក្រង់៖ ៥អ៊ីញ និងមាន Resolution 1440 x 2560 pixels
-កញ្ចក់ការពារ៖ Corning Gorilla Glass 4
-Memory៖ 32GB (អាចបន្ថែម microSD Card ដល់ទៅ 128GB), RAM 3GB
-កាមេរ៉ា៖ ក្រោយ 20MP និងមុខ 5MP
-OS៖ Android, v5.0 (Lollipop)
-Chip៖ Exynos 7420
-CPU ពីរប្រភេទ៖ ទីមួយ Quad-core Cortex-A53 ល្បឿន 1.3 GHz និងទីពីរ Quad-core Cortex-A57 ល្បឿន1.9 GHz
-គ្មានមុខងារការពារការជ្រាបទឹកដូច GS5 នោះទេ៕
Galaxy S6 ទើបបែកធ្លាយថ្មី
សូមរង់ចាំតាមដានជាមួយ Sabay ទាំងអស់គ្នានៅយប់នេះម៉ោង ១១ ដើម្បីបានឃើញពីរូបរាង និងព័ត៌មានលម្អិតនៃកំពូល Smartphone ថ្មី GS6 និង S6 Edge។ មើលការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍នេះ សូមចុចត្រង់នេះ។