តើអ្នកនៅចាំពីអ្វីដែលអ្នកបានធ្វើថ្ងៃនេះកាលពីប៉ុន្មានឆ្នាំ មុនទេ? អ្នកប្រហែលជាអាចភ្លេចបាត់ហើយ ប៉ុន្តែ Facebook នឹងចាំពីអ្វីដែលអ្នកបានបង្ហោះនៅលើ Facebook ដូចជារូបថត Status ឬ Post ណាមួយនោះ ហើយវាក៏នឹងបង្ហាញនូវអនុស្សាវរីយ៍ទាំងនេះដល់អ្នកតាមរយៈមុខ ងារថ្មីរបស់ខ្លួនផងដែរ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Facebook បានធ្វើការណែនាំនូវមុខងារថ្មីមួយដែលមានឈ្មោះថា “On This Day” ដែលជាមុខងារនឹងនាំយកនូវរូបភាព Post និង Status ចាស់ៗកាលពីប៉ុន្មានឆ្នាំមុនដែលមានកាលបរិច្ឆេទដូចគ្នានឹង បច្ចុប្បន្នមកបង្ហាញឲ្យអ្នកបានឃើញ និងដើម្បីរំលឹកអនុស្សារីយ៍ចាស់ៗដែលបានធ្វើ។
កាលពីឆ្នាំ ២០១៣ មុខងារនេះក៏ធ្លាប់បានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងដែរ ប៉ុន្តែមិនទាន់មានលក្ខណៈពេញលេញ និងជាផ្លូវការណ៍នៅឡើយនោះទេ។
អ្នកប្រើប្រាស់អាចចូលទៅមើលមុខងារថ្មីនេះបានដោយចូលទៅកាន់ facebook.com/onthisday។ ប៉ុន្តែវាមិនទាន់ដាក់ឲ្យប្រើទូលំទូលាយនៅឡើយនោះទេ។ ក្នុងពេលខាងមុខឆាប់ៗនេះក្រុមហ៊ុន Facebook នឹងដាក់ឲ្យប្រើប្រាស់ជាសកល ទាំងនៅលើ Web និង នៅលើទូរសព្ទ៕