Home > sports > រសៀលនេះ អ្នកគាំទ្រសម្រុកទិញសំបុត្រហួសពីការស្មាន all sports រសៀលនេះ អ្នកគាំទ្រសម្រុកទិញសំបុត្រហួសពីការស្មាន អ្នក គាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជាបានសម្រុកចូលការិយាល័យសហព័ន្ធ កីឡាបាល់ទាត់កម្ពុជានៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីទិញសំបុត្រ ទស្សនាការប្រកួតរវាងកម្ពុជា និងម៉ាកាវនាថ្ងៃស្អែកវេលាម៉ោង៤រសៀលនៅស្តាតចាស់។ តាមរូបភាពរបស់លោក Ken Gaddafi បានបង្ហាញថា អ្នកគាំទ្រយ៉ាងច្រើនកុះករហួសពីការរំពឹងទុកបានទៅទិញសំបុត្រនា រសៀលថ្ងៃទី១១ ខែមីនានេះ។ ដូច្នេះសំបុត្រគ្រប់ប្រភេទទំនងជាអស់នាល្ងាចនេះ ឬព្រឹកស្អែក។ Sabay នឹងផ្តល់ព័ត៌មានលំអិតជុំវិញការលក់សំបុត្របន្ថែមទៀត៕ Wednesday, March 11, 2015 all sports