កម្មវិធី ជួបជុំអ្នកគាំទ្រ (Fans) របស់កំពូលតារាថៃ Dome Pakorn Lam បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងនៅ TV Venue ទួលគោកយប់មិញ។ អ្នកគាំទ្រទះដៃអបអរសាទរ និងអ្នកខ្លះបានថតរូបទុកអនុស្សាវរីយ៍ទៀតផងក្នុងកម្មវិធីដ៏ កម្រនេះ។
ប៉ុន្មាននាទីមុននេះ បុរសសង្ហា Dome បានសរសេរនៅលើទំព័រហ្វេសប៊ុកថា “នេះជាសកម្មភាពដ៏ពិសេសមួយជាមួយអ្នកគាំទ្រនៅកម្ពុជា។ និយាយដោយស្មោះត្រង់ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា”។